អាជ្ញាកណ្តាល​អាមេរិក​ថា​មិនបាន​សុំ​អាវ Ronaldo ដូច​ការ​ចោទ​របស់​កីឡាករ​ម៉ា​រ៉ុ​ក​ទេ​
FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
អាជ្ញាកណ្តាល​អាមេរិក​ថា​មិនបាន​សុំ​អាវ Ronaldo ដូច​ការ​ចោទ​របស់​កីឡាករ​ម៉ា​រ៉ុ​ក​ទេ​
22, Jun 2018 , 4:29 pm        
រូបភាព
​លោក Mark Geiger អាជ្ញាកណ្តាល​កាត់សេចក្តី​ការប្រកួត​រវាង​ព័រ​ទុយ​ហ្គា​ល់ និង​ម៉ា​រ៉ុ​ក បដិសេធថា លោក​មិនបាន​សុំ​អាវ​របស់ Cristiano Ronaldo អំឡុងពេល​ចប់​ការប្រកួត​វគ្គ​ទី​១ ដូច​ការចោទប្រកាន់​ពី​សំណាក់​កីឡាករ​ម៉ា​រ៉ុ​ក Nordin Amrabat នោះឡើយ​។​



Nordin Amrabat ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​ម៉ា​រ៉ុ​ក បាន​រិះគន់​ទៅលើ​អាជ្ញាកណ្ដាល​អាមេរិក លោក Mark Geiger ដែល​សុំ​អាវ​របស់​ខ្សែប្រយុទ្ធ​ឆ្នើម Real Madrid ក្រោយ​ដឹង​ព័ត៌មាន​នេះ​ចេញពី​មាត់​ខ្សែការពារ​ព័រ​ទុយ​ហ្គា​ល់ Pepe​។ សមាជិក​ក្រុម Watford រូបនេះ​និយាយថា រឿង​ដូច្នេះ​មិនគួរ​ឲ្យ​កើតមាន​សោះ ព្រោះនេះ​ជា​ព្រឹត្តិការណ៍ World Cup មិនមែនជា​ការសម្តែង​សៀក​នោះទេ​។​

​បើតាម​ការផ្សាយ​របស់ BBC ជុំវិញ​ករណីនេះ FIFA បាន​ពិចារណា​ហើយ​លើកឡើងថា នេះ​ជា​ព័ត៌មាន​មិន​ច្បាស់លាស់​នោះទេ ដោយ​ត្រូវ​ថ្កោលទោស​ពាក្យបណ្តឹង​ទុក ខណៈ​លោក Mark Geiger បាន​បដិសេធ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការចោទប្រកាន់​ទាំងនេះ​។ អាជ្ញាកណ្តាល វ័យ​៤៣​ឆ្នាំ​រូបនេះ​បាន​អះអាងថា​ជនជាតិ​អាមេរិក​ដើរតួ​ក្នុង​លក្ខណៈ​គំរូ​បំផុត និង​ជំនាញ​វិជ្ជាជីវៈ​ជានិច្ច​។​



Ronaldo ដែល​ធ្វើបាន Hat-trick នា​ជំនួប​ជាមួយ​អេ​ស្ប៉ា​ញ ជា​អ្នក​នាំ​ជ័យជម្នះ​ដល់​ព័រ​ទុយ​ហ្គា​ល់​លើ​ជម្រើសជាតិ​ម៉ា​រុក ១-០ សម្រាប់​ការប្រកួត​លើក​ទី​ពីរ​នៅក្នុង​ពូ​ល B​។ បរាជ័យ​របស់​ក្រុម​មកពី​តំបន់​អាហ្វ្រិក​នេះ បានធ្វើ​ឲ្យ​ពួកគេ​ក្លាយជា​ក្រុម​ទីមួយ​ដែល​បាត់​ឱកាស​ឈានទៅ​កាន់​វគ្គ​បន្ត​ក្នុង​ព្រឹត្តិការណ៍ FIFA World Cup 2018៕

អត្ថបទទាក់ទង



Tag:
 បាល់ទាត់​
  FIFA World Cup
  Cristiano Ronaldo
  Nordin Amrabat
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 66126 [1] => 79,14,10 [2] => អាជ្ញាកណ្តាល​អាមេរិក​ថា​មិនបាន​សុំ​អាវ Ronaldo ដូច​ការ​ចោទ​របស់​កីឡាករ​ម៉ា​រ៉ុ​ក​ទេ​ [3] => content [4] => [5] => បាល់ទាត់​, FIFA World Cup, Cristiano Ronaldo, Nordin Amrabat [6] => 57 [7] => 0 [8] => )