ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
​អាជ្ញាធរ​ក្រុងភ្នំពេញ​ថា​លិច​ផ្លូវ​មួយចំនួន ព្រោះ​សំរាម ខ្វះ​អណ្តូង​លូ និង​ការ​បិតមាត់​អណ្តូង​លូ​របស់​ពលរដ្ឋ​
27, Jun 2018 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ ភ្លៀវ​ធ្លាក់​ខ្លាំង ដែល​បង្ក​ឲ្យ​លិច​ផ្លូវ​មួយចំនួន​នៅ​ក្រុងភ្នំពេញ​២​ថ្ងៃ​មកនេះ បាន​បង្ក​ផល​លំបាក និង​ខាត​ពេល​យ៉ាងច្រើន​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ខាតបង់​សេដ្ឋកិច្ច​អស់​ច្រើន​គួរសម​ផងដែរ ដោយសារ​អាជីវកម្ម​នៅ​តំបន់​លិច​ទឹក​ត្រូវ​ផ្អាក​។​



​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ តាមរយៈ​សារព័ត៌មាន​ថ្មីៗ​ថា បាន​ពន្យល់​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​នៅ​តំបន់​មួយចំនួន ក្នុង​ក្រុងភ្នំពេញ​ថា​ដោយសារ​សំរាម ការខ្វះ​អណ្តូង​លូ និង​ការ​បិតមាត់​អណ្តូង​លូ​ឲ្យ​នៅ​តូច​របស់​ប្រជាពលរដ្ឋ​។​

​ទោះ​យ៉ាងនេះ​ក៏ដោយ មន្ត្រី​រូបនេះ  បាន​អះអាងថា​ទោះជា​លិចលង់​ខ្លាំង​ពិតមែន ប៉ុន្តែ​តំបន់​មួយចំនួន​ដូចជា ផ្សារកណ្តាល​ដែល​ទឹក​លិច​ត្រឹម​ទ្រូង​មនុស្ស​ចាស់​នោះ បាន​ស្រក​អស់​វិញ ត្រឹមតែ​ជាង​១​ម៉ោង​ក្រោយពេល​ភ្លៀង​។ បើ​ធៀប​នឹង​ឆ្នាំទៅ ទឹក​លិច​កម្ពស់​ដូចគ្នានេះ ត្រូវ​ចំណាយពេល​ជិត​៦​ម៉ោង​ឯណោះ ទម្រាំ​វា​ហូរ​ចូល​លូ​អស់​។ នេះ​បើតាម​អ្នកនាំពាក្យ​ដដែល ដោយ​បន្ត​ពន្យល់​ដូច្នេះ​៖«​ការ​ស្រក​លឿន​នេះ ដោយសារ​មានការ​រៀបចំ​ប្រព័ន្ធ​លូ​បាន​ច្រើន ដែលមាន​ស្តារ​ប្រព័ន្ធ​ប្រឡាយ​លូ​ជាង​៤០០​គីឡូម៉ែត្រ ជុំវិញ​ក្រុងភ្នំពេញ​»​។

​បើតាម​លោក ម៉េ​ត មាស​ភក្តី ម្តុំ​ផ្សារ​បឹងត្របែក និង​ផ្សារ​ដេប៉ូ​ជាដើម ជា​តំបន់​ដែល​ទឹក​ស្រក​យឺត​ជាងគេ ដោយសារតែ​សំរាម​អណ្តែត​នៅលើ​ផ្លូវ​បាន​ហូរ​ទៅ​បិទមុខ​អណ្តូង​លូ​។ យ៉ាងណាក៏ដោយ​ដើម្បី​បញ្ចៀស​ការស្ទះ​លូ​នេះ  រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៧​មិថុនា បាន​កាយ​សំរាម​ចេញពី​ប្រឡាយ​បឹងត្របែក ដើម្បី​ឲ្យ​មាន​លំហូរ​ទឹក​លឿន​ជាង​មុន​៕

អត្ថបទទាក់ទង



Tag:
 ភ្លៀង​
 ​ទឹក​លិច​ផ្លូវ​
 ​ម៉េ​ត មាស​ភក្តី​
 ​សំរាម​ភ្នំពេញ​
 ​អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com