កីឡាអន្តរជាតិ
អន្តរជាតិ
អ៊ុយ​រូ​ហ្គា​យ​ទម្លាក់​ព័រ​ទុយ​ហ្គា​ល់ ២-១ ដើម្បី​ឡើងទៅ​ជួប​បារាំង​
01, Jul 2018 , 2:55 am        
រូបភាព
Cavani រកបាន​២គ្រាប់ក្នុងជ័យជម្នះ ២-១ ខណៈ Ronaldo ខកចិត្ត។ រូបថត Getty/FIFA
Cavani រកបាន​២គ្រាប់ក្នុងជ័យជម្នះ ២-១ ខណៈ Ronaldo ខកចិត្ត។ រូបថត Getty/FIFA
ដោយ: រួបរួម
ម្ចាស់​ជើងឯក​ពីរ​ជំនាន់​អ៊ុយ​រូ​ហ្គា​យ បាន​យកឈ្នះ​ព័រ​ទុយ​ហ្គា​ល់ ២-១ នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់ FIFA World Cup 2018 នៅ​ប្រទេស​រុស្ស៊ី​។ ជ័យជម្នះ​នេះ​នាំ​ឲ្យ​អ៊ុយ​រូ​ហ្គា​យ ត្រូវ​ឡើងទៅ​ជួប​បារាំង​នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​។


អត្ថបទទាក់ទង

​ក្រោយ​ការប្រកួត​ដំណើរការបាន​៧​នាទី អ៊ុយ​រូ​ហ្គា​យ​រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​នាំមុខ​សម្រាប់​អ៊ុយ​រូ​ហ្គា​យ ដែល​សម្រេចបាន​ដោយ Edinson Cavani តាមរយៈ​ការបញ្ជូន​របស់ Luis Suarez​។ ឈានដល់​នាទី​៥៥ ខ្សែការពារ Pepe រកបាន​តាម​ស្មើ​វិញ​សម្រាប់​ព័រ​ទុយ​ហ្គា​ល់ ប៉ុន្តែ​៧​នាទី​ក្រោយមក Cavani រកបាន​គ្រាប់​បាល់​នាំមុខ​សារជាថ្មី​។​

​គ្រាប់​បាល់​បញ្ចូល​ទី​២​គ្រាប់​របស់ Cavani និង​ការ​វាយបក​តែ​១​គ្រាប់​របស់ Pepe ជា​លទ្ធផល​ដែល​នាំ​ឲ្យ​អ៊ុយ​រូ​ហ្គា​យ ទទួលបាន​កៅអី​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ជាមួយ​បារាំង​ដែល​បាន​យកឈ្នះ​អា​ហ្ស​ង់​ទីន ៤-៣ ៕


Tag:
 FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com