បារាំងឈ្នះជើងឯក World Cup ជាលើកទី២ ក្រូអាស៊ី បែលហ្ស៊ិក និងអង់គ្លេស ក៏សុទ្ធតែឡើងដល់ទីតាំងដែលប្រសើរជាងមុនផងដែរក្នុងព្រឹត្តិការណ៍ដណ្តើមពានរង្វាន់ពិភពលោកនេះ។ ទីក្រុងនៃប្រទេសបារាំង ក្រូអាស៊ី និងបែលហ្ស៊ិក សុទ្ធតែបានអបអរនៃដំណើរវិលត្រឡប់របស់វីរបុរសខ្លួន ប៉ុន្តែអង់គ្លេសជ្រើសរើសយកភាពស្ងៀមស្ងាត់ បើទោះបីជាពួកគេឈានដល់វគ្គ១/២ផ្តាច់ព្រ័ត្រជាលើកដំបូងក្រោយអវត្តមានប្រមាណ៣០ឆ្នាំក៏ដោយ។
ក្រោមការដឹកនាំរបស់លោក Didier Deschamps ក្រុមកីឡាបាល់ទាត់ជម្រើសជាតិបារាំង ក្លាយជាម្ចាស់ជើងឯក FIFA World Cup ជាលើកទីពីរ ក្រោយជ័យជម្នះ ៤-២ លើក្រូអាស៊ី នៅវគ្គផ្តាច់ព្រ័ត្រនាទីក្រុងមូស្គូ កាលពីថ្ងៃទី១៥ ខែកក្កដា។
ក្រុមដែលដឹកនាំដោយលោក Roberto Martínez ចូលបង្គំគាល់ព្រះមហាក្សត្រ Philippe បន្ទាប់មកពួកគេរៀបចំពិធីអបអរជាមួយក្រុមអ្នកគាំទ្រនៅក្រុងព្រុចសែលទាំងមូល ខណៈខ្សែបម្រើ Eden Hazard ដើរតួជា DJ នៅក្នុងកម្មវិធី។