ជាតិ
សុខភាព
បំបៅកូន​ដោយ​ទឹកដោះ តើ​អ្នក​ម្តាយ​គួរ​បរិភោគ​អាហារ​បែបណា​?
28, Jul 2018 , 8:19 am        
រូបភាព
ដោយ:
​ការ​បំបៅកូន​ដោយ​ទឹកដោះ​សំខាន់​ខ្លាំងណាស់​ដល់​ការលូតលាស់​ខួរក្បាល និង​រាងកាយ​របស់​ទារក​។ ម្យ៉ាងទៀត វា​ក៏​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដែរ​ដល់​អ្នក​ម្តាយ​។



​ក្នុងអំឡុងពេល​បំបៅ​ដោះ សុខភាព​ម្តាយ​គឺ​ពិតជា​សំខាន់ ដូច្នេះ​គួរ​ប្រុងប្រយ័ត្ន​ចំពោះ​ការបរិភោគ​ចំណីអាហារ​។ ប៉ុន្តែ​អ្នក ក៏​មិនចាំបាច់​ត្រូវតែ​ញ៉ាំ​អាហារ​ពិសេស​នោះទេ គឺ​គ្រាន់តែ​ធ្វើ​ឲ្យ​អស់ពី​សមត្ថភាព​របស់​អ្នក ដើម្បី​ធ្វើតាម​របប​អាហារ​មាន​តុល្យភាព ដែលជា​ការរួមបញ្ចូល​គ្នា​នៃ​អាហារ​ដែលមាន​សុខភាព​ល្អ​មួយ​។ របប​អាហារ​ដែលមាន​តុល្យភាព​រួមមាន​៖

1. នំប៉័ង ដំឡូង ដំឡូងបារាំង និង​អង្ករ ហើយ​អ្នក​អាច​ជ្រើសរើស​អាហារ​បំប៉នបន្ថែម ជាពិសេស​អាហារ​មាន​ជាតិ​សរសៃ​។
2. ផលិតផល​ទឹកដោះគោ​មួយចំនួន​ដូចជា ទឹកដោះគោ​ជូរ ឬ​ទឹកដោះគោ​ស្រស់​។​
3. ប្រូតេអ៊ីន​មួយចំនួន ដូចជា​សាច់​គ្មាន​ខ្លាញ់ ត្រី ស៊ុត ឬ​សណ្តែក​។​
4. ផ្លែឈើ និង​បន្លែ​គ្រប់មុខ​។​

អត្ថបទទាក់ទង


​នៅពេលដែល​អ្នកមាន​កូន ពេលខ្លះ​ការ​ញ៉ាំ គឺជា​រឿង​ចុងក្រោយ​នៅក្នុង​គំនិត​របស់​អ្នក ឬ​អ្នក​គ្រាន់តែ​ភ្លេច​បរិភោគ​។ ប៉ុន្តែ​អ្នកត្រូវការ​រក្សា​កម្រិត​ថាមពល​របស់​អ្នក នៅពេល​អ្នក​ក្លាយជា​ម្តាយ​ថ្មី​។

​អ្នក​ក៏​អាច​ជ្រើស​រើសយក​អាហារ​ងាយស្រួល ហើយ​ចាប់យក​អាហារ​បំប៉ន និង​អាហារសម្រន់​ដូចជា ៖

1.​    ​សាំង​វិច ជាមួយនឹង​សាឡា​ត់​។​
2.​    ​ការ៉ុត ត្រសក់ ឬ​នំប៉័ង​ទរ​ទេ​ដែល​ញ៉ាំ​លាយ​បន្លែ​។​
3.​    ​ផ្លែឈើ​ស្រស់ ឬ​ស្ងួត​។​
4.​    ​ស៊ុប ជាមួយ​នំប៉័ង​។​
5.​    ​ស៊ុត ឬ​សណ្តែក​នៅលើ​នំ​បុ័ង​អាំង​។​

​ហាង Baby Outlet ជា​ហាង​លក់​សម្ភារ​ទារក កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​ធំជាងគេ​នៅ​កម្ពុជា ដែលមាន​ទំនិញ ប្រមាណ​១​ម៉ឺន ៥​ពាន់​មុខ​។ ទំនាក់ទំនង​ទូរ​សព្ទ​លេខ 017 222 978, 017 886 685 និង​017 888 292 ៕

​ត្រួតពិនិត្យ​ដោយ​៖ http://www.health.com.kh



Tag:
 Baby Outlet
© រក្សាសិទ្ធិដោយ thmeythmey.com