កីឡាជាតិ
ជាតិ
មិត្តភាព​អន្តរជាតិ​៖ បាត់ វឌ្ឍនាកា តែមាន​គួច សុកុម្ភៈ ក្នុងបញ្ជី​ឈ្មោះ​ជម្រើសជាតិ​កម្ពុជា​ ក្រោម​ការដឹកនាំដំបូង​របស់ Honda
01, Sep 2018 , 9:38 am        
រូបភាព
ដោយ: ថ្មីៗ
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នៅ​ថ្ងៃទី ១ ខែកញ្ញា​បានចេញ​បញ្ជី​ឈ្មោះ​សមាសភាព​កីឡាករ​ទាំង​២៣​រូប​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ហើយ ដោយ​ក្នុងនោះ​មិនមាន​ឈ្មោះ​របស់​ខ្សែប្រយុទ្ធ​ឆ្មើ​ម ចាន់ វឌ្ឍនាកា នោះទេ​។​



ក្រុមរហស្សនាមគោព្រៃកម្ពុជា ត្រូវជួបប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមជម្រើសជាតិម៉ាឡេស៊ីនៅថ្ងៃទី១០ ខែកញ្ញានេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង​ ៦៖៣០នាទីល្ងាច និងជាការបង្ហាញខ្លួនរបស់ខ្សែប្រយុទ្ធឆ្មើមជប៉ុន Keisuke Honda ក្នុងនាមជាអ្នកចាត់ការទូទៅលើកដំបូង។

ក្រោមការដឹកនាំជម្រើសជាតិកម្ពុជាជាលើកដំបូង អតីតកីឡាករ AC Milan រូបនេះ បានសម្រេចមិនបញ្ចូលឈ្មោះកីឡាឆ្នើម ចាន់ វឌ្ឍនាកា ឡើយ។ ក្រៅពី វឌ្ឍនាកា មិត្តរួមក្រុមបឹងកេតរបស់គេម្នាក់ទៀត គឺខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី ក៏មិនស្ថិតក្នុងបញ្ជីឈ្មោះទាំង២៣រូបរបស់ Honda ដែរ។ 

ប៉ុន្តែអ្វីដែលជាការភ្ញាក់ផ្អើលនោះ ខ្សែបម្រើក្រុមណាហ្គាវើល គួច សុកុម្ភៈ បានវិលត្រឡប់ចូលមកជួយក្រុមកម្ពុជាវិញ ក្រោយពីមានបញ្ហារបួសជើងកន្លងមក។
 



© រក្សាសិទ្ធិដោយ thmeythmey.com