កីឡាជាតិ
ជាតិ
មិត្តភាពអន្តរជាតិ៖ បាត់ វឌ្ឍនាកា តែមានគួច សុកុម្ភៈ ក្នុងបញ្ជីឈ្មោះជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំដំបូងរបស់ Honda
× សហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅថ្ងៃទី ១ ខែកញ្ញាបានចេញបញ្ជីឈ្មោះសមាសភាពកីឡាករទាំង២៣រូបរបស់ក្រុមជម្រើសជាតិកម្ពុជាហើយ ដោយក្នុងនោះមិនមានឈ្មោះរបស់ខ្សែប្រយុទ្ធឆ្មើម ចាន់ វឌ្ឍនាកា នោះទេ។
ក្រុមរហស្សនាមគោព្រៃកម្ពុជា ត្រូវជួបប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមជម្រើសជាតិម៉ាឡេស៊ីនៅថ្ងៃទី១០ ខែកញ្ញានេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៦៖៣០នាទីល្ងាច និងជាការបង្ហាញខ្លួនរបស់ខ្សែប្រយុទ្ធឆ្មើមជប៉ុន Keisuke Honda ក្នុងនាមជាអ្នកចាត់ការទូទៅលើកដំបូង។
ក្រោមការដឹកនាំជម្រើសជាតិកម្ពុជាជាលើកដំបូង អតីតកីឡាករ AC Milan រូបនេះ បានសម្រេចមិនបញ្ចូលឈ្មោះកីឡាឆ្នើម ចាន់ វឌ្ឍនាកា ឡើយ។ ក្រៅពី វឌ្ឍនាកា មិត្តរួមក្រុមបឹងកេតរបស់គេម្នាក់ទៀត គឺខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី ក៏មិនស្ថិតក្នុងបញ្ជីឈ្មោះទាំង២៣រូបរបស់ Honda ដែរ។
ប៉ុន្តែអ្វីដែលជាការភ្ញាក់ផ្អើលនោះ ខ្សែបម្រើក្រុមណាហ្គាវើល គួច សុកុម្ភៈ បានវិលត្រឡប់ចូលមកជួយក្រុមកម្ពុជាវិញ ក្រោយពីមានបញ្ហារបួសជើងកន្លងមក។
© រក្សាសិទ្ធិដោយ thmeythmey.com