កីឡាជាតិ
ជាតិ
សំបុត្រ​ទស្សនា​ការប្រកួត​រវាង​កម្ពុជា​ជាមួយ​ម៉ាឡេស៊ី ប្រភេទ​ទី​១ លក់​អស់ហើយ​
07, Sep 2018 , 10:21 am        
រូបភាព
ដោយ:
សំបុត្រ​ប្រ​ភេ​ទី​១(​កន្លែង​មាន​ដំបូល​)​សម្រាប់​ទស្សនា​ការប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា​ជាមួយ​ក្រុម​ម៉ាឡេស៊ី ត្រូវបាន​លក់​ហើយ​នៅ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨​។ បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។​

 
​ក្រោយ​ដាក់លក់​មិនបាន​៦​ថ្ងៃ​ស្រួលបួល​ផង សំបុត្រ​ចូលរួម​ទស្សនា​ការប្រកួត​បាល់ទាត់​មិត្ត​អន្តរជាតិ​ប្រភេទ​ទី​១ ដែលមាន​តម្លៃ​១​ម៉ឺន​រៀល ត្រូវបាន​លក់​អស់​គ្មាន​សល់​នៅ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨​។ សំបុត្រ​ប្រភេទ​ទី​២(​កន្លែង​គ្មាន​ដំបូល​) ដែលមាន​តម្លៃ​៥​ពាន់​រៀល នឹង​លក់​រហូតដល់​ថ្ងៃ​ប្រកួត​តែម្តង​។ 
 
​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក Keisuke Honda ត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍​ក្រុម​ម៉ាឡេស៊ី សម្រាប់​ជំនួប​មិត្ត​អន្តរជាតិ​កំដៅ​សាច់ដុំ នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨​។ ដើម្បី​ត្រៀម​ការប្រកួត​នេះ សមាជិក​ជម្រើសជាតិ​ទាំង​២៣​រូប​បាន​ប្រមូលផ្តុំ​ហ្វឹកហាត់​កាលពី​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​៕   

Tag:
 បាល់ទាត់​
  ជម្រើសជាតិ​កម្ពុជា​
  ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com