កីឡាជាតិ
ជាតិ
សំបុត្រទស្សនាការប្រកួតរវាងកម្ពុជាជាមួយម៉ាឡេស៊ី ប្រភេទទី១ លក់អស់ហើយ
× សំបុត្រប្រភេទី១(កន្លែងមានដំបូល)សម្រាប់ទស្សនាការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិកម្ពុជាជាមួយក្រុមម៉ាឡេស៊ី ត្រូវបានលក់ហើយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨។ បើយោងតាមទំព័រហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
ក្រោយដាក់លក់មិនបាន៦ថ្ងៃស្រួលបួលផង សំបុត្រចូលរួមទស្សនាការប្រកួតបាល់ទាត់មិត្តអន្តរជាតិប្រភេទទី១ ដែលមានតម្លៃ១ម៉ឺនរៀល ត្រូវបានលក់អស់គ្មានសល់នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨។ សំបុត្រប្រភេទទី២(កន្លែងគ្មានដំបូល) ដែលមានតម្លៃ៥ពាន់រៀល នឹងលក់រហូតដល់ថ្ងៃប្រកួតតែម្តង។
ក្រុមជម្រើសជាតិកម្ពុជាក្រោមការដឹកនាំរបស់លោក Keisuke Honda ត្រូវបើកទ្វារពហុកីឡដ្ឋានជាតិស្វាគមន៍ក្រុមម៉ាឡេស៊ី សម្រាប់ជំនួបមិត្តអន្តរជាតិកំដៅសាច់ដុំ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។ ដើម្បីត្រៀមការប្រកួតនេះ សមាជិកជម្រើសជាតិទាំង២៣រូបបានប្រមូលផ្តុំហ្វឹកហាត់កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ៕
Tag:
បាល់ទាត់
ជម្រើសជាតិកម្ពុជា
ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com