ជាតិ
រថយន្ត
បរិស្ថាន​៖ CDC អនុម័ត​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ និង​កំទេច​សំណល់ រថយន្ត គ្រឿង​បរិក្ខារ​នៅ​ព្រះសីហនុ
10, Sep 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ព្រះសីហនុ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានអនុម័ត​លើ​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ និង​កំទេចចោល​សំណល់ របស់​ក្រុមហ៊ុន MI NER VA INVESTMENT CO.,LTD. ដែលមាន​ទីតាំងនៅ​ខេត្ត​ព្រះសីហនុ​។ នេះ​បើ​ការប្រកាស​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ CDC នៅ​ថ្ងៃទី​៤​ខែកញ្ញា​។​



​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ឲ្យ​ដឹងថា ស្ថាប័ន​ខ្លួន​បានចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ដល់​ក្រុមហ៊ុន MI NER VA INVESTMENT សម្រាប់​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ និង​កំទេចចោល​សំណល់​ក្នុងស្រុក ដែលមាន​ដូចជា រថយន្ត បរិក្ខារ​អគ្គិសនី បរិក្ខារ​អេឡិចត្រូនិក សំណល់​ឧស្សាហកម្ម និង​លោហៈធាតុ​ផ្សេងៗ​។ គម្រោង​នេះ​មាន​ទុនវិនិយោគ​ប្រមាណ ៣០០​លាន​ដុល្លារ​អាមេរិក លើ​ទីតាំង​ភូមិ​១ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។​
 
​សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បានទេ ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​គម្រោង​មួយ​នេះ ពិសេស​ផលប៉ះពាល់​បរិស្ថាន ដែល​អាច​កើតមាន​ចេញពី​រោងចក្រ​មួយ​នេះ នៅពេល​ដំណើរការ​៕ 

Tag:
 CDC
  សំណល់​
© រក្សាសិទ្ធិដោយ thmeythmey.com