ជាតិ
រថយន្ត
បរិស្ថាន៖ CDC អនុម័តគម្រោងបង្កើតរោងចក្រកែច្នៃ និងកំទេចសំណល់ រថយន្ត គ្រឿងបរិក្ខារនៅព្រះសីហនុ
× ព្រះសីហនុ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តលើគម្រោងបង្កើតរោងចក្រកែច្នៃ និងកំទេចចោលសំណល់ របស់ក្រុមហ៊ុន MI NER VA INVESTMENT CO.,LTD. ដែលមានទីតាំងនៅខេត្តព្រះសីហនុ។ នេះបើការប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ CDC នៅថ្ងៃទី៤ខែកញ្ញា។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ស្ថាប័នខ្លួនបានចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុន MI NER VA INVESTMENT សម្រាប់គម្រោងបង្កើតរោងចក្រកែច្នៃ និងកំទេចចោលសំណល់ក្នុងស្រុក ដែលមានដូចជា រថយន្ត បរិក្ខារអគ្គិសនី បរិក្ខារអេឡិចត្រូនិក សំណល់ឧស្សាហកម្ម និងលោហៈធាតុផ្សេងៗ។ គម្រោងនេះមានទុនវិនិយោគប្រមាណ ៣០០លានដុល្លារអាមេរិក លើទីតាំងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
សារព័ត៌មានថ្មីៗ មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងបរិស្ថានបានទេ ដើម្បីសាកសួរបន្ថែមជុំវិញគម្រោងមួយនេះ ពិសេសផលប៉ះពាល់បរិស្ថាន ដែលអាចកើតមានចេញពីរោងចក្រមួយនេះ នៅពេលដំណើរការ៕
© រក្សាសិទ្ធិដោយ thmeythmey.com