ជាតិ
ពីនេះ ពីនោះ
«នាំអាត» និង«នាំអាទិ៍»មួយណាត្រឹមត្រូវ?
21, Mar 2023 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
អ្នកខ្លះសរសេរ«នាំអាត»ហើយខ្លះទៀតសរសេរ«នាំអាទិ៍»។ វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ការសរសេរពាក្យ «នាំអាទិ៍» ទើបត្រឹមត្រូវ។

 
«នាំអាទិ៍» អានថា នាំអាត  ជាពាក្យសំស្រ្កឹត និងបាលីលាយគ្នា មានថ្នាក់ពាក្យជាកិរិយាសព្ទ មានន័យថា នាំផ្ដើម, នាំឲ្យគេផ្ដើម។ ឧទាហរណ៍៖ នាំអាទិ៍ឲ្យធ្វើ; នែ, កុំនាំអាទិ៍អ្ហឺ!; ខ្ញុំកំពុងតែធ្វើការស្រាប់តែគេនាំអាទិ៍មកនិយាយបែកសាពីនេះហើយពីនោះទៀត ខាតការអស់៕ 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com