ជាតិ
រដ្ឋមន្ត្រី​វប្បធម៌​៖ ឯកសារ​កោះកែរ​ប្រើពេល​រៀបចំ​យ៉ាង​តិ​ច៤​ឆ្នាំ​ដើម្បី​ដាក់​ទៅ​យូណេស្កូ​
23, Sep 2018 , 12:59 pm        
រូបភាព
​សៀមរាប​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាននិងកំពុង​មមាញឹក​រៀបចំ​ឯកសារ​ទាក់ទង​នឹង​ប្រាសាទ​កោះកែរ ដើម្បី​ត្រៀម​ដាក់​ស្នើ​ទៅ​អង្គការ​យូណេស្កូ បញ្ចូល​ប្រាសាទ​នេះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នាពេលខាងមុខ​។ នេះ​បើតាម​ប្រសាសន៍​របស់​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​

 
​កោះកែរ ជា​ឯកសារ​បន្ទាប់ពី​ប្រាសាទសម្បូរព្រៃគុក ដែល​ក្រសួង​កំពុង​រៀបចំ​ដាក់​ទៅ​អង្គការ​យូណេស្កូ​។ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានឱ្យដឹងថា បច្ចុប្បន្ន​ក្រុមការងារ​របស់​អាជ្ញាធ​រ​ជាតិ​ព្រះវិហារ ដែលជា​សេនាធិការ​មួយ​របស់​ក្រសួង​វប្បធម៌ កំពុង​មមាញឹក​រៀបចំ​ឯកសារ​ដែល​ទាក់ទង​នឹង​ប្រាសាទ​កោះកែរ ហើយ​ការរៀបចំ​កំពុងដំណើរការ​ទៅមុខ​ផងដែរ​។​
 
​សូម​ស្ដាប់​ប្រសាសន៍​ទាំងស្រុង​របស់​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ទាក់ទង​នឹង​ការរៀបចំ​ឯកសារ​ប្រាសាទ​កោះកែរ នៅក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ល្ងាច​ថ្ងៃទី​២០ កញ្ញា ក្រោយ​ចប់​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៤ អាយ​ស៊ី​ស៊ី​-​ព្រះវិហារ នៅ​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា​ដូចតទៅ 



 
​យ៉ាងណា​តាម​ការបញ្ជាក់​របស់លោក​ស្រី ភឿង ស​កុ​ណា វា​ជា​ជំហាន​វែងឆ្ងាយ ហើយ​ការរៀបចំ​ឯកសារ​មួយៗ​មិនមែនជា​រឿង​ងាយស្រួល​ឡើយ​។ លោកស្រី​ពន្យល់ថា​៖« លក្ខខណ្ឌ​ឯកសារ​របស់​យូណេស្កូ​កាន់តែ​ពិបាក តែ​ខ្ញុំ​សង្ឃឹមថា បើ​ប្រឹងប្រែង​មែនទែន អាច​២​ឆ្នាំកន្លះ​រៀបចំ​ឯកសារ​ចប់ និង​ត្រូវ​ប​ញ្ចូ​ន​ឯកសារ​ទៅ​យូណេស្កូ​ចុះឡើងៗ ចឹ​ង​មិនតិច​៤​ឆ្នាំ​ទេ​»​។​
 
​ទន្ទឹមនឹង​ការរៀបចំ​ឯកសារ​នេះ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ បានបង្ហាញ​ជំនឿ​ចិត្ត​ខ្ពស់​ចំពោះ​លទ្ធផល​ដែល​ទទួលបាន​។ លោកស្រី ភឿង ស​កុ​ណា ពន្យល់ថា កោះកែរ​មាន​សក្កា​នុព​ល​ធំ ព្រោះ​វា​ជា​អតីត​រាជធានី​ខ្មែរ​នៅ​ស​.​វ​ទី​១០ ពិសេស​គឺ​តួ​ប្រាសាទ​ពីរ៉ាមីត​ថ្នាក់ៗ និង​រូបចម្លាក់​ធំៗ​ដែល​កម្ពុជា​បានទាមទារ​បានមក​វិញ​ពី​សហរដ្ឋអាមេរិក​៕
 

Tag:
 កោះកែរ​
  ភឿង ស​កុ​ណា
© រក្សាសិទ្ធិដោយ thmeythmey.com