កីឡាជាតិ
ជាតិ
មិត្តភាព​អន្តរជាតិ​៖ កម្ពុជា​ស្វាគមន៍​ទី​ម័​រ​ខាងកើត នៅ​ថ្ងៃទី​១២ ខែតុលា​
25, Sep 2018 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ដែលមាន​លោក Keisuke Honda ជា​អ្នកចាត់ការ​ទូទៅ​នឹងត្រូវ​ទទួល​ភ្ញៀ​ង​ទី​ម័​រ​ខាងកើត​សម្រាប់​ការប្រកួត​មិត្តភាព​អន្តរជាតិ​ជា​លើក​ទី​២​ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨​។​


 
​បន្ទាប់ពី​បរាជ័យ​សម្រាប់​ការដឹកនាំ​ដំបូង​ទល់នឹង​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី តារាបាល់ទាត់​ឆ្នើម​ជប៉ុន Honda នឹងត្រូវ​ទទួល​ភារកិច្ច​ដឹកនាំ​ក្រុម​គោព្រៃ​ក្នុងជំនួប​លើក​ទី​២​ទល់នឹង​ម័​រ​ខាងកើត​នា​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​។ 
 
 បន្ទាប់ពី​ជំនួប​នេះ កម្ពុជា​ក៏​នឹងត្រូវ​ស្វាគមន៍​សិង្ហ​បុរី​មួយ​ប្រកួត​ទៀត​នៅ​៤​ថ្ងៃ​បន្ទាប់​ពោលគឺ​នៅ​ថ្ងៃទី​១៦ ខែតុលា​ដែល​រៀបចំ​នៅ​ពហុ​កីឡដ្ឋាន​ជ​តិ​ដដែល​។ ការប្រកួត​មិត្តភាព​ចំនួន​៣​ប្រកួត​នេះ​គឺ​ដើម្បី​សម​ជើង​មុន​ជំនួប​ព្រឹត្តិការណ៍ AFC Suzuki Cup 2018 ដែល​នឹង​ឈាន​មកដល់​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៨​។​
​កម្ពុជា​ចាញ់​បាន​ចាញ់​ម៉ាឡេស៊ី​ក្នុង​លទ្ធផល ៣-១ ក្នុងជំនួប​ដំបូង និង​ជា​លើក​ទី​១​សម្រាប់​ការដឹកនាំ​របស់លោក Honda ផងដែរ​។ 
 
​សម្រាប់​ពានរង្វាន់ AFF Suzuki Cup 2018 កម្ពុជា​ស្ថិតក្នុង​ពូ​ល​A ត្រូវ​ជួប​ជាមួយ​វៀតណាម មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី និង​ឡាវ ហើយ​ពូ​ល B រួមមាន​ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ទី​ម័​រ​ខាងកើត​។ ព្រឹត្តិការណ៍​នេះ​នឹងធ្វើ​ឡើង​ពី​ថ្ងៃទី​៨ ខែវិច្ឆិកា ដល់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៨៕
 

Tag:
 បាល់ទាត់​
  ក្រុម​ជម្រើសជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com