ជាតិ
ព្រះមហាក្សត្រ​៖ លោក ជិន ដាយ​ក្វាង ជា​ថ្នាក់ដឹកនាំ​ល្អ​ប្រពៃ​មួយរូប​នៃ​ប្រជាជន​វៀតណាម​
24, Sep 2018 , 10:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ព្រះមហាក្សត្រ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ជាមួយ​ប្រជាជន​វៀតណាម ដែល​បាន​បាត់បង់​ប្រធានាធិបតី លោក ជិន ដាយ​ក្វាង​។​

 
​សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី បានបញ្ជាក់​នៅក្នុង​សារលិខិត​រំលែក​ទុក្ខ​ថា មរណភាព​របស់លោក ជិន ដាយ​ក្វាង (Trần Đại Quang) គឺជា​ការបាត់បង់​ថ្នាក់ដឹកនាំ​ដ៏​ឆ្នើម និង​ល្អ​ប្រពៃ​មួយរូប នៃ​ប្រជាជន​វៀតណាម ដែល​បាន​ចូលរួម​ចែករំលែក​យ៉ាងសកម្ម​ក្នុង​ការកសាង និង​អភិវឌ្ឍន៍​សាធារណរដ្ឋ​សង្គម​វៀតណាម​។​
 
​ប្រធានាធិបតី​វៀតណាម​លោក Tran Dai Quang ទទួលមរណភាព​នៅ​ថ្ងៃ ២១ ខែកញ្ញា​នេះ​ដោយសារ​មាន​ជំងឺ​ធ្ងន់ធ្ងរ​។​ប្រមុខរដ្ឋ​វៀតណាម​រូបនេះ​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​យូរហើយ ហើយ​លោក​ក៏បាន​ទទួល​ការព្យាបាល​ពី​គ្រូពេទ្យ​ជំនាញ​ទាំង​ក្នុងស្រុក និង​បរទេស​ដែរ មុន​ទទួលមរណភាព​នេះ​។ ប៉ុន្តែ​មិនមាន​ការបញ្ជាក់​ពី​ខាង​មន្ទីរពេទ្យ​ឡើយ​ជុំវិញ​ប្រភេទ​ជំងឺ​របស់​ប្រធានាធិបតី​រូបនេះ​។ 
 
​លោក Dai Quang បាន​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​វៀតណាម​នៅក្នុង​ខែមេសា ឆ្នាំ ២០១៦ ដោយ​ជំនួស​តំណែង​លោក Truong Tan Sang​។ លោក​ក៏​ជា​ប្រមុខរដ្ឋ​វៀតណាម​ដំបូង​គេ​ដែល​បាន​ស្លាប់​ក្នុង​តំណែង​៕

Tag:
 សង្គម​
 ​កម្ពុជា​វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com