ទស្សនាវដ្តីបារាំង (France Football) នៅថ្ងៃទី៨ ខែតុលា បានចេញផ្សាយជាបន្តបន្ទាប់នូវបញ្ជីឈ្មោះកីឡាករចំនួន៣០រូបដែលត្រូវប្រជែងយកពាន Ballon d’Or France Football នៅឆ្នាំ២០១៨ នេះ។ Ballon d’Or ជាពានប្រចាំឆ្នាំដែលផ្តួចផ្តើមឡើងដោយទស្សនា France Football ផ្ទាល់តាំងពីឆ្នាំ១៩៥៦មក សម្រាប់កីឡាករបាល់ទាត់ឆ្នើមលំដាប់ពិភពលោក។
នៅមុនឆ្នាំ២០១៦ ពាននេះ មានឈ្មោះថា FIFA Ballon d’Or ដែលធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិរវាងសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) និងទស្សនាវដ្តី France Football ប៉ុន្តែក្រោយមក FIFA បានរៀបចំពាន FIFA Best Player ខណៈ France Football បន្តរៀបចំ Ballon d’Or។
សម្រាប់ពាន Ballon d’Or នេះ France Football អញ្ជើញតំណាងសារព័ត៌មានទូទាំងពិភពលោក ធ្វើការបោះឆ្នោតជ្រើសរើស។ ក្នុងចំណោម៣០នាក់ អ្នកសារព័ត៌មានត្រូវរើសយក៥នាក់ ដោយដាក់ពិន្ទុ ទៅតាមចំណាត់ថ្នាក់។ លេខមួយបាន៦ពិន្ទុ លេខពីរបាន៤ពិន្ទុ លេខបីបាន៣ពិន្ទុ លេខបួនបាន២ពិន្ទុ និងលេខប្រាំបាន១ពិន្ទុ។
នេះជាបញ្ជីឈ្មោះកីឡាករទាំង៣០រូប៖
Sergio Agüero (អាហ្សង់ទីន / Manchester City)
Alisson (ប្រេស៊ីល / Liverpool)
Gareth Bale (វេលស៍ / Real Madrid)
Karim Benzema (បារាំង / Real Madrid)
Edinson Cavani (អ៊ុយរូហ្គាយ / PSG)
Thibaut Courtois (បែលហ្ស៊ិក / Chelsea)
Cristiano Ronaldo (ព័រទុយហ្គាល់ / Juventus)
Kevin De Bruyne (បែលហ្ស៊ិក / Manchester City)
Roberto Firmino (ប្រេស៊ីល / Liverpool)
Diego Godin (អ៊ុយរូហ្គាយ / Atlético Madrid)
Antoine Griezmann (បារាំង / Atlético Madrid)
Eden Hazard (បែលហ្ស៊ិក / Chelsea)
Isco (អេស្ប៉ាញ / Real Madrid)
Harry Kane (អង់គ្លេស / Tottenham)
N'Golo Kanté (បារាំង / Chelsea)
Hugo Lloris (បារាំង / Tottenham)
Mario Mandzukic (ក្រូអាស៊ី / Juventus)
Sadio Mané (សេណេហ្គាល់ / Liverpool)
Marcelo (ប្រេស៊ីល / Real Madrid)
Kylian Mbappé (បារាំង / PSG)
Lionel Messi (អាហ្សង់ទីន / Barcelona)
Luka Modric (ក្រូអាស៊ី / Real Madrid)
Neymar (ប្រេស៊ីល / PSG)
Jan Oblak (ស្លូវ៉ាគី / Atlético Madrid)
Paul Pogba (បារាំង / Manchester United)
Ivan Rakitic (ក្រូអាស៊ី / Barcelona)
Mohamed Salah (អេហ្ស៊ីប / Liverpool)
Sergio Ramos (អេស្ប៉ាញ / Real Madrid)
Luis Suarez (អ៊ុយរូហ្គាយ / Barcelona)
Raphaël Varane (បារាំង / Real Madrid)