កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​ទាំង​៣០​រូប​ត្រូវ​ប្រជែង​យកពាន Ballon d’Or ឆ្នាំ​២០១៨
09, Oct 2018 , 1:05 am        
រូបភាព
ដោយ: ថ្មីៗ
​ទស្សនា​វ​ដ្តី​បារាំង (France Football) នៅ​ថ្ងៃទី​៨ ខែតុលា បានចេញ​ផ្សាយ​ជា​បន្តបន្ទាប់​នូវ​បញ្ជី​ឈ្មោះ​កីឡាករ​ចំនួន​៣០​រូប​ដែល​ត្រូវ​ប្រជែង​យកពាន Ballon d’Or France Football នៅ​ឆ្នាំ​២០១៨ នេះ​។ Ballon d’Or ជា​ពាន​ប្រចាំឆ្នាំ​ដែល​ផ្តួចផ្តើមឡើង​ដោយ​ទស្សនា France Football ផ្ទាល់​តាំងពី​ឆ្នាំ​១៩៥៦​មក សម្រាប់​កីឡាករ​បាល់ទាត់​ឆ្នើម​លំដាប់​ពិភពលោក​។​



​នៅមុន​ឆ្នាំ​២០១៦ ពាន​នេះ មាន​ឈ្មោះថា FIFA Ballon d’Or ដែល​ធ្វើឡើង​ក្រោម​កិច្ច​សហប្រតិបត្តិ​រវាង​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) និង​ទស្សនា​វ​ដ្តី France Football ប៉ុន្តែ​ក្រោយមក FIFA បានរៀបចំ​ពាន FIFA Best Player ខណៈ France Football បន្ត​រៀបចំ Ballon d’Or​។​

​សម្រាប់​ពាន Ballon d’Or នេះ France Football អញ្ជើញ​តំណាង​សារព័ត៌មាន​ទូទាំង​ពិភពលោក ធ្វើការ​បោះឆ្នោត​ជ្រើសរើស​។ ក្នុងចំណោម​៣០​នាក់ អ្នកសារព័ត៌មាន​ត្រូវ​រើសយក​៥​នាក់ ដោយ​ដាក់ពិន្ទុ ទៅតាម​ចំណាត់ថ្នាក់​។ លេខ​មួយ​បាន​៦​ពិន្ទុ លេខ​ពីរបាន​៤​ពិន្ទុ លេខ​បី​បាន​៣​ពិន្ទុ លេខ​បួន​បាន​២​ពិន្ទុ និង​លេខ​ប្រាំ​បាន​១​ពិន្ទុ​។​

​នេះ​ជា​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​៣០​រូប​៖

Sergio Agüero (​អា​ហ្ស​ង់​ទីន / Manchester City)
Alisson (​ប្រេ​ស៊ី​ល / Liverpool)
Gareth Bale (​វេ​លស៍ / Real Madrid)
Karim Benzema (​បារាំង / Real Madrid)
Edinson Cavani (​អ៊ុយ​រូ​ហ្គា​យ / PSG)


Thibaut Courtois (​បែលហ្ស៊ិក / Chelsea)
Cristiano Ronaldo (​ព័រ​ទុយ​ហ្គា​ល់ / Juventus)
Kevin De Bruyne (​បែលហ្ស៊ិក / Manchester City)
Roberto Firmino (​ប្រេ​ស៊ី​ល / Liverpool)
Diego Godin (​អ៊ុយ​រូ​ហ្គា​យ / Atlético Madrid)


Antoine Griezmann (​បារាំង / Atlético Madrid)
Eden Hazard (​បែលហ្ស៊ិក / Chelsea)
Isco (​អេ​ស្ប៉ា​ញ / Real Madrid)
Harry Kane (​អង់គ្លេស / Tottenham)
N'Golo Kanté (​បារាំង / Chelsea)


Hugo Lloris (​បារាំង / Tottenham)
Mario Mandzukic (​ក្រូ​អាស៊ី / Juventus)
Sadio Mané (​សេ​ណេ​ហ្គា​ល់ / Liverpool)
Marcelo (​ប្រេ​ស៊ី​ល / Real Madrid)
Kylian Mbappé (​បារាំង / PSG)


Lionel Messi (​អា​ហ្ស​ង់​ទីន / Barcelona)
Luka Modric (​ក្រូ​អាស៊ី / Real Madrid)
Neymar (​ប្រេ​ស៊ី​ល / PSG)
Jan Oblak (​ស្លូ​វ៉ា​គី / Atlético Madrid)
Paul Pogba (​បារាំង / Manchester United)

Ivan Rakitic (​ក្រូ​អាស៊ី / Barcelona)
Mohamed Salah (​អេ​ហ្ស៊ី​ប / Liverpool)
Sergio Ramos (​អេ​ស្ប៉ា​ញ / Real Madrid)
Luis Suarez (​អ៊ុយ​រូ​ហ្គា​យ / Barcelona)
Raphaël Varane (​បារាំង / Real Madrid)



Tag:
 Ballon d\'Or
© រក្សាសិទ្ធិដោយ thmeythmey.com