ជាតិ
៣ថ្ងៃទៀត ការចុះឈ្មោះបោះឆ្នោតថ្មីត្រូវបញ្ចប់ ក្រោយអ្នកចុះឈ្មោះថ្មីមានជិត៦ម៉ឺននាក់
× ភ្នំពេញ៖ គិតត្រឹមរយៈពេល១៤ថ្ងៃ ពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតថ្មី បានមកចុះឈ្មោះបោះឆ្នោតមានចំនួន ១៥៩,៤៤៥នាក់។ ក្រៅពីចំនួននេះក៏មាននៅមានពលរដ្ឋចំនួន ១,១៤៦នាក់ផ្សេងទៀត កំពុងស្ថិតក្នុងការពិនិត្យនឹងកែតម្រូវទិន្នន័យ។ នេះបើតាមរបាយការណ៍របស់គណៈកម្មាការជាតិរៀបចំការបោះឆ្នោត ដែលចេញផ្សាយនៅព្រឹកថ្ងៃទី១៥ ខែតុលា។
ការចុះឈ្មោះបោះឆ្នោតថ្មីធ្វើឡើងចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។ សម្រាប់ពលរដ្ឋដែលកើតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០០១ អាចមកចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីថ្មីបាន។ ចំណែកពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ក៏អាចមកពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោតបានផងដែរ៕
Tag:
គ.ជ.ប
បញ្ជីឈ្មោះបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com