ជាតិ
សេដ្ឋកិច្ច
លោក គង់ វិបុល ប្ដេជ្ញា​មិន​ឲ្យ​មាន​ក្រុមហ៊ុន​«​រកស៊ី​មិន​បង់ពន្ធ​»​នៅ​កម្ពុជា​
26, Oct 2018 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ មិនមែនជា​រឿង​ថ្មី​នោះទេ​ចំពោះ​ការ​រិះគន់ថា ក្រុមហ៊ុន​អាជីវកម្ម​មួយចំនួន​នៅ​កម្ពុជា​មិនបាន​បង់ពន្ធ ឬ​បង់ពន្ធ​មិន​ត្រឹមត្រូវ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ដែល​បង់ពន្ធ​ត្រឹមត្រូវ​ពិបាក​នឹង​ប្រកួតប្រជែង​។ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក គង់ វិបុល បានទទួល​ស្គាល់ និង​អះអាងថា​លោក​កំពុង​ប្រឹងប្រែង​លុបបំបាត់​បញ្ហា​នេះ​។​


 
​ប្រសាសន៍​របស់លោក គង់ វិបុល ជា​ភាសា​អង់គ្លេស​៖
 


 
​ឆ្លើយតប​នឹង​សំណួរ​អ្នកកាសែត​នៅក្នុង​វេទិកា​ពន្ធដារ​របស់ Eurocham នៅ​ថ្ងៃទី​២៥​ខែតុលា លោក គង់ វិបុល បាន​លើកឡើងថា  អគ្គនាយកដ្ឋាន​ពន្ធដា​រ​កំពុងតែ​យកចិត្ត​ទុក​បង្រួម​ឲ្យ​មានការ​បង់ពន្ធ​ត្រឹមត្រូវ​ដូចគ្នា​។ លោក​ថ្លែង​ដូច្នេះ​ថា​៖«​យើង​កំពុងធ្វើការ​លើ​បញ្ហា​នេះ ដើម្បី​លុបបំបាត់​ចន្លោះប្រហោង​។ ហើយ​គោលនយោបាយ​បន្តបន្ទាប់​របស់​យើង គឺ​ប្រឹងប្រែង​ធ្វើ​ឲ្យ​មានការ​ប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា​»​។​

អត្ថបទទាក់ទង

 
​លោក គង់ វិបុល បាន​អះអាងថា ក្នុង​រយៈពេល​កាន់​មុខតំណែង​របស់លោក លោក​បាន​កៀងគរ​ឲ្យ​មានការ​ចុះបញ្ជី​ថ្មីៗ​ជាច្រើន​។ «​ក្នុង​រយៈពេល​៦​ឆ្នាំ​កន្លងទៅ ដែល​ខ្ញុំ​ធ្វើការ​នៅទីនេះ តើ​ក្រុមហ៊ុន​ប៉ុន្មាន​ដែល​មិន​ចុះបញ្ជី​បង់ពន្ធ​? តែ​ឥឡូវ​វា​ប្រសើរឡើង ដោយមាន​ក្រុមហ៊ុន​ប្រមាណ​ជាង ២​ម៉ឺន​បាន​ចុះបញ្ជី​ថ្មី ដោយសារតែ​យើង​បាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវក​ម្មយ៉ាង​តឹងរ៉ឹង និង​លើកទឹកចិត្ត​ឲ្យ​មានការ​ចុះបញ្ជី​បន្ថែមទៀត​»​។ នេះ​ជា​ប្រសាសន៍​លោក គង់ វិបុល ដែល​លោក​ប្ដេជ្ញា​ថា​នឹង​ប្រមូល​ក្រុមហ៊ុន​ឲ្យ​ចូលក្នុង​សំណាញ់​ពន្ធ​ដូចៗ​គ្នា​។ 
 
​ការធ្វើ​អាជីវកម្ម​ដោយ​មិន​បង់ពន្ធ ឬ​បង់ពន្ធ​មិន​ត្រឹមត្រូវ គឺជា​កង្វល់​របស់​អ្នករកស៊ី​ត្រឹមត្រូវ​។ លោក ប៉ិច បូ​ឡែ​ន អគ្គនាយក​ក្រុមហ៊ុន Westline Education Group បានលើកឡើង​ក្នុងពេល​ថ្មីៗ​នេះ​ថា​៖«​អាជីវកម្ម​ដែល​ចុះបញ្ជី​ត្រឹមត្រូវ មិនមាន​បក្សពួក នៅតែ​ជួប​ហានិភ័យ​ខ្ពស់ ដោយ​ប្រឈម​ការប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ក្រៅ​ស្រុក​ផង ក្រុមហ៊ុន​ធំៗ​ខ្នង​ក្រាស់​ក្នុងស្រុក​ផង​។ ការអនុវត្ត​មិនទាន់​ស្មើរ​ភាព​គ្នា​ទាំង​ពន្ធគយ និង​ពន្ធដារ​»៕
 

Tag:
 គង់ វិបុល​
  ពន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com