អត្ថបទពាណិជ្ជកម្ម
កម្មវិធី «ខ្ញុំឆ្នើម» របស់ ខ្មែរ ប៊ែវើរីជីស ត្រឡប់មកវិញសម្រាប់បវេសនកាលឆ្នាំសិក្សាថ្មី
× កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្មវិធី «ខ្ញុំឆ្នើម» ត្រូវបានរៀបចំឡើងនៅវិទ្យាល័យ ជា ស៊ីម សាមគ្គី ដែលមានសិស្សឆ្នើមថ្នាក់ទី១២ ប្រមាណ ១៦៥ នាក់ចូលរួម។ កម្មវិធី «ខ្ញុំឆ្នើម» គឺជាសិក្ខាសាលាចែករំលែកចំណេះដឹងដើម្បីជួយតម្រង់ទិស និងជំរុញសិស្សឆ្នើមប្រចាំសាលានីមួយៗឲ្យមានផ្នត់គំនិតវិជ្ជមាន និងត្រៀមខ្លូនចូលថ្នាក់ឧត្តមសិក្សាឲ្យទទួលបានជោគជ័យ។
កញ្ញា ថុង វិច្ឆិកា សិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ជា ស៊ីម សាមគ្គី បានឲ្យដឹងថា ៖«កម្មវិធី ខ្ញុំឆ្នើម ល្អសម្រាប់សិស្សថា្នក់ទី១២ ដោយសិក្ខាសាលានេះប្រាប់អំពីវិធីសាស្ត្រជោគជ័យ ក្នុងការត្រៀមចូលមហាវិទ្យាល័យ និងការងារ។ មិនត្រឹមតែប៉ុណ្ណោះ បងៗសិស្សអាហារូបករណ៍ ជីប ម៉ុង បានចែករំលែកបទពិសោធន៍ និងវិធីសាស្ត្រក្នុងការដាក់ពាក្យ និងប្រលងដើម្បីទទួលបានអាហារូបករណ៍នេះផងដែរ។ ខ្ញុំចង់ឲ្យមានសិក្ខាសាលាបែបនេះជារៀងរាល់ឆ្នាំ ដើម្បីផ្តល់បទពិសោធន៍ ព័ត៌មាន និងចំណេះ ដល់យុវសិស្សជំនាន់ក្រោយៗទៀត»។
នៅព្រឹកថ្ងៃដដែល ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានឧបត្ថម្ភកុំព្យូទ័រលើតុ និងធុងសំរាម ជូនវិទ្យាល័យ ជា ស៊ីម សាមគ្គី ដើម្បីចូលរួមលើកស្ទួយបរិស្ថានស្អាតក្នុងសាលារៀន ក៏ដូចជាជួយសម្រួលដល់ការសិក្សារបស់សិស្សានុសិស្សក្នុងការសិក្សាស្រាវជ្រាវបន្ថែមផងដែរ។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com