ONE Championship
កីឡាជាតិ
កំពូល​ជើង​ខ្លាំង​របស់ ONE Championship ឡើង​ទទួលពាន​ធំៗ​ក្នុង​កម្មវិធី Global Martial Arts Awards
09, Nov 2018 , 5:37 pm        
រូបភាព
ដោយ: ថ្មីៗ
​កំពូល​តារា​ក្បាច់គុន​ល្បីៗ​មកពី​ទូទាំង​ពិភពលោក បាន​ចូលរួម​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់ Global Martial Arts Awards នៅ​ប្រទេស​សិង្ហ​បុរី ដោយមាន​បណ្តាញ​ផ្សព្វផ្សាយ​ធំៗ​ទូទាំង​អាស៊ី​ជាង ១៨ ស្ថ​ប័ន​ចូលរួម​ផ្តិត​យក​ពត៍​មាន​នេះ ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​។


​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ ប្រារព្ធ​ឡើង​ដើម្បី​កោត​ស​សើរ​ជ័យ​ជ​ន្នះ​របស់​ជើងឯក​ល្បីល្បាញ​និង​លេចធ្លោ​ជាងគេ​ក្នុង​ឆ្នាំ ២០១៨ លើស​ង្វៀន​ក្នុង​ទ្រុង ក៏​ដូច​សមិទ្ធផល​នានា​ដែល​កីឡាករ​ប្រដាល់​ទាំង​នោះបាន​កសាង​ក្រៅ​សង្វៀន​ផងដែរ​។ 
 
​អតីត​ជើងឯក​ប្រភេទ​ទម្ងន់​ស្រាល​កីឡាករ Eduard Folayang នា​ល្ងាចម្សិលមិញ​បាន​លើក​ពាន​ដ៏​ធំ​បំផុត​របស់ ONE  គឺ​ពានរង្វាន់ វីរបុរស​ក្បាច់គុន​ឆ្នើម​ប្រចាំឆ្នាំ​ផងដែរ​។​
  
 
​រីឯ​ជើងឯក​ខ្សែក្រវាត់​ពិភពលោក​ចំនួប​ពីរ​របស់ ONE កីឡាករ Aung LaN San ក៏បាន​យក​កិត្តិយស​មហិមារ​ឲ្យ​ប្រទេស​កំណើត​របស់ខ្លួន ដោយ​ទទួល​ពានរង្វាន់​ដល់​ទៅ​២ គឺ​ពាន កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ និង​ពាន​សង្វៀន​អស្ចារ្យ​ប្រចាំឆ្នាំ​។ ជើង​ខ្លាំង​សញ្ជាតិ​មី​យ៉ាន់​ម៉ា​រូបនេះ បានឈ្នះ​ពានរង្វាន់​ដោយសារ​សមត្ថភាព​ការពារ​ខ្សែក្រវាត់​ពិភពលោក​របស់ខ្លួន​ពី​ជើង​រន្ទះ Ken Hasegawa នៅក្នុង​ព្រឹត្តិការណ៍ ONE: SPIRIT OF A WARRIOR កាលពី​ខែមិថុនា​កន្លងទៅ​។​
 
​ក្រៅពីនេះ​កីឡាការិនី Angela Lee ដែលជា​កីឡាប្រដាល់​ស្រី​ពិភពលោក​ប្រចាំ ONE បានឈ្នះ​ពានរង្វាន់ កីឡា​ការ​នី​ឆ្នើម​ប្រចាំឆ្នាំ​។ ដោយឡែក​ជើង​ខ្លាំង Stamp Fairtex ក៏បាន​ទទួល​ពានរង្វាន់ កីឡាករ​ទើប​រះ​ប្រចាំឆ្នាំ ផងដែរ​។​
 
 
​កម្ពុជា​មិនទាន់មាន​ពានរង្វាន់​នឹង​គេ​ទេ ហើយ​ក្នុង​កម្មវិធី​នេះ​ក៏​នឹងមាន​វត្តមាន​កីឡាករ​ជើង​ខ្លាំង​តំណាង​ឲ្យ​ក្លិប Cambodian Top Team មាស ម៉ើ ដែល​នឹងធ្វើ​ឲ្យ​កក្រើក​សង្វៀន ONE: HEART OF THE LION ជាមួយ​គូរ​ប្រយុទ្ធ​ពីរ​សាសន៍ Anthony Engelen​។ 
 
​ខាងក្រោម​នេះ ជាតា​រាង​ជ័យលាភី​ពានរង្វាន់ Global Martial Arts Awards​៖ 
 
​វីរបុរស​ក្បាច់គុន​ឆ្នើម​ប្រចាំឆ្នាំ -  Eduard Folayang
​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ - Aung La N Sang
​កីឡា​ការ​នី​ឆ្នើម​ប្រចាំឆ្នាំ - Angela Lee
​កីឡាករ​មួយ​ថៃ​ប្រចាំឆ្នាំ - Nong-O Gaiyanghadao
​កីឡាករ​ប្រដាល់សេរី​ប្រចាំឆ្នាំ​- Tenshin Nasukawa
​សង្វៀន​អស្ចារ្យ​ប្រចាំឆ្នាំ - Aung La N Sang ជាមួយ Ken Hasegawa
​ពានរង្វាន់​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ប្រចាំឆ្នាំ - Brian Ortega 
​ពានរង្វាន់​ឈ្នះ​ដោយ​ពិន្ទុ​ប្រចាំឆ្នាំ​- Joshua Pacio
​ពានរង្វាន់​អ្នកយក​សារ​ពត៍​មាន​ប្រដាល់​ប្រចាំឆ្នាំ​- Manabu Takashima មកពី MMA Plane
​ពានរង្វាន់​សង្វៀន​នារី​ប្រចាំឆ្នាំ - Lee Ji Na
​ពានរង្វាន់​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ - ONE: KINGDOM OF HEROES
​ពានរង្វាន់​បញ្ចេញ​ខ្លួន​ប្រចាំឆ្នាំ - Andy Nguyen
​ពានរង្វាន់​ក្លឹប​កីឡារ​ប្រចាំឆ្នាំ​- Team Lakay
​ពានរង្វាន់​អាជ្ញាកណ្តាល​ប្រចាំឆ្នាំ -Olivier Coste
​ពានរង្វាន់​គ្រូបង្វឹក​ប្រចាំឆ្នាំ - Mark Sangiao
​ពានរង្វាន់​កីឡាករ​ទើប​រះ​ប្រចាំឆ្នាំ - Stamp Fairtex
 






 







© រក្សាសិទ្ធិដោយ thmeythmey.com