ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សារៈប្រយោជន៍នៃ “ទំពាំយបាយជូរ”
× ទំពាំងបាយជូរ មានច្រើនប្រភេទ និងច្រើនពណ៌ ប៉ុន្តែ អត្ថប្រយោជន៍របស់វាវិញ មុនខុសគ្នាប៉ុន្មានឡើយ។
ទំពាំងបាយជូរ មានផ្ទុកវីតាមីន A, B6, C និងសារធាតុរ៉ែ ដូចជា ប៉ូតាស្យូម ម៉ាញេស្យូម សេលេញ៉ូម កាល់ស្យូម ផូស្វ័រ និងជាតិដែក។
ទំពាំងបាយជូរ ផ្តល់នូវសារធាតុចិញ្ចឹមជាច្រើន ដើម្បីជួយឲ្យអ្នក មានសុខភាពល្អ និងរាងកាយមាំមួន។
សារធាតុ flavonoids ដែលមាននៅក្នុងទំពាំងបាយជូរ ជាអង់ទីអុកស៊ីដង់ ដែលប្រសិទ្ធភាពខ្ពស់ ក្នុងការទប់ស្កាត់ នឹងបញ្ហានានា ដែលបង្កឡើយដោយ រ៉ាឌីកាល់សេរី។
ទំពាំងបាយជូរ ក៏ផ្តល់នូវកម្លាំង និងថាមពលផងដែរ។
ការសិក្សាបានបង្ហាញថា សារធាតុ resveratrol នៅក្នុងទំពាំងបាយជូរ អាចបង្កើនចរន្តឈាមរត់ ទៅកាន់ខួរក្បាល ដូច្នេះ ការចងចាំ និងបញ្ញារបស់អ្នក នឹងបានល្អប្រសើរជាងមុន ជាពិសេស ចំពោះមនុស្សចាស់ ដែលឆាប់ភ្លេចភ្លាំង។
ទំពាំងបាយជូរ ត្រូវបានគេណែនាំឲ្យញ៉ាំ ចំពោះអ្នកជំងឺបាត់ការចងចាំ និងជំងឺចាស់វង្វេង។
ទំពាំងបាយជូរ អាចជួយប្រឆាំងនឹងការរលាក ហើយវាអាចកាត់បន្ថយ និងជួសជុលការខូចខាត តួនាទីនានានៅក្នុងរាងកាយផងដែរ។
ទំពាំងបាយជូរ ជួយបញ្ចុះកូឡេសស្តេរ៉ូល នៅក្នុងរាងកាយ ហើយក៏សម្រួលដល់ ការរំលាយអាហារផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com