សារៈប្រយោជន៍​នៃ “​ទំ​ពាំ​យ​បាយ​ជូរ​”
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
សារៈប្រយោជន៍​នៃ “​ទំ​ពាំ​យ​បាយ​ជូរ​”
20, Nov 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ទំពាំងបាយជូរ មាន​ច្រើន​ប្រភេទ និង​ច្រើន​ពណ៌ ប៉ុន្តែ អត្ថប្រយោជន៍​របស់​វា​វិញ មុន​ខុសគ្នា​ប៉ុន្មាន​ឡើយ​។​


 
​ទំពាំងបាយជូរ មាន​ផ្ទុក​វីតាមីន A, B6, C និង​សារធាតុ​រ៉ែ ដូចជា ប៉ូ​តា​ស្យូ​ម ម៉ាញេស្យូម សេ​លេ​ញ៉ូ​ម កាល់ស្យូម ផូស្វ័រ និង​ជាតិ​ដែក​។​
 
​ទំពាំងបាយជូរ ផ្តល់នូវ​សារធាតុចិញ្ចឹម​ជាច្រើន ដើម្បី​ជួយ​ឲ្យ​អ្នក មាន​សុខ​ភាពល្អ និង​រាងកាយ​មាំមួន​។​
 
​សារធាតុ flavonoids ដែលមាន​នៅក្នុង​ទំពាំងបាយជូរ ជា​អង់​ទី​អុកស៊ីដ​ង់ ដែល​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ​ទប់ស្កាត់ នឹង​បញ្ហា​នានា ដែល​បង្ក​ឡើយ​ដោយ រ៉ាឌីកាល់​សេរី​។​
​ទំពាំងបាយជូរ ក៏​ផ្តល់នូវ​កម្លាំង និង​ថាមពល​ផងដែរ​។​
 
​ការសិក្សា​បានបង្ហាញ​ថា សារធាតុ resveratrol នៅក្នុង​ទំពាំងបាយជូរ អាច​បង្កើន​ចរន្តឈាម​រត់ ទៅកាន់​ខួរក្បាល ដូច្នេះ ការចងចាំ និង​បញ្ញា​របស់​អ្នក នឹង​បានល្អ​ប្រសើរ​ជាង​មុន ជាពិសេស ចំពោះ​មនុស្ស​ចាស់ ដែល​ឆាប់​ភ្លេចភ្លាំង​។

ទំពាំងបាយជូរ ត្រូវបាន​គេ​ណែនាំ​ឲ្យ​ញ៉ាំ ចំពោះ​អ្នកជំងឺ​បាត់​ការចងចាំ និង​ជំងឺ​ចាស់​វង្វេង​។​
 
​ទំពាំងបាយជូរ អាចជួយ​ប្រឆាំងនឹង​ការ​រលាក ហើយ​វា​អាច​កាត់បន្ថយ និង​ជួសជុល​ការខូចខាត តួនាទី​នានា​នៅក្នុង​រាងកាយ​ផងដែរ​។​
 
​ទំពាំងបាយជូរ ជួយ​បញ្ចុះ​កូ​ឡេស​ស្តេ​រ៉ូ​ល នៅក្នុង​រាងកាយ ហើយក៏​សម្រួល​ដល់ ការរំលាយ​អាហារ​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
​ 

© រក្សាសិទ្ធិដោយ thmeythmey.com