ជាតិ
បុណ្យអុំទូក
សំរាម កើនឡើង​ទ្វេដង នៅ​ថ្ងៃទី​២ នៃ​ពិធី​បុណ្យអុំទូក​
23, Nov 2018 , 11:39 am        
រូបភាព
រូបពី រដ្ឋបាលរាជធានីភ្នំពេញ
រូបពី រដ្ឋបាលរាជធានីភ្នំពេញ
ដោយ:
​ភ្នំពេញ​៖ ទំព័រ​ហ្វេ​ស​ប៊ុ​ក​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បង្ហោះ​រូប​នៃ​ការប្រមូល​សំរាម​យ៉ាងច្រើន តាម​កន្លែង​កម្សាន្ត​នានា ក្នុង​រាជធានី​ភ្នំពេញ នា​ពិធី​បុណ្យអុំទូក​។ រដ្ឋបាល​រាជធានី​ភ្នំពេញ បញ្ជាក់ថា នៅ​ថ្ងៃទី​២ មាន​សំរាម​ច្រើនជាង​ថ្ងៃទី​១ ដល់​ទៅជិត​២​ដង ហើយ​ត្រូវ​សម្អាត ចាប់ពី​ម៉ោង ១២:០០​យប់ រហូតដល់​ម៉ោង ៧​ព្រឹក​។

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សរសេរ​ទៀតថា អ្នក​សម្អាត​សំរាម បាន​ប្រឹងប្រែង ដើម្បី​ធានា​ឲ្យ​បាន​នូវ​បរិស្ថាន សោភ័ណភាព និង​សម្រស់​ទីក្រុង​ស្អាត ក្នុងការ​ស្វាគមន៍​ប្រជាពលរដ្ឋ​មក​ចូលរួម​ក្នុង​ពិធីបុណ្យ​អុំទូក​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២១-២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨៕





Tag:
 សំរាម​
  អុំទូក​
© រក្សាសិទ្ធិដោយ thmeythmey.com