ជាតិ
បុណ្យអុំទូក
សំរាម កើនឡើងទ្វេដង នៅថ្ងៃទី២ នៃពិធីបុណ្យអុំទូក រូបពី រដ្ឋបាលរាជធានីភ្នំពេញ
× ភ្នំពេញ៖ ទំព័រហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ បានបង្ហោះរូបនៃការប្រមូលសំរាមយ៉ាងច្រើន តាមកន្លែងកម្សាន្តនានា ក្នុងរាជធានីភ្នំពេញ នាពិធីបុណ្យអុំទូក។ រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា នៅថ្ងៃទី២ មានសំរាមច្រើនជាងថ្ងៃទី១ ដល់ទៅជិត២ដង ហើយត្រូវសម្អាត ចាប់ពីម៉ោង ១២:០០យប់ រហូតដល់ម៉ោង ៧ព្រឹក។
រដ្ឋបាលរាជធានីភ្នំពេញ បានសរសេរទៀតថា អ្នកសម្អាតសំរាម បានប្រឹងប្រែង ដើម្បីធានាឲ្យបាននូវបរិស្ថាន សោភ័ណភាព និងសម្រស់ទីក្រុងស្អាត ក្នុងការស្វាគមន៍ប្រជាពលរដ្ឋមកចូលរួមក្នុងពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨៕
© រក្សាសិទ្ធិដោយ thmeythmey.com