បទ ជាប់ទង
-ខ្មែរទូងស្គរ ឈរទះដះ ក្រៃអស្ចារ្យ
ប្រាប់លោកា ថាខ្មែរខ្លាំង តាំងមានឈ្មោះ
មានគំនិត គិតកែច្នៃ ថ្លៃមិនងោះ
ទោះធ្លាប់គ្រោះ ជ្រោះជ្រៅសោក ក្រោកឈរបាន។
-មានសម្បត្តិ ចាត់ថ្លៃឆ្នើម ស្បើមសកល
តាបន្សល់ ដល់អ្នកក្រោយ ឲ្យថ្កើងថ្កាន
ដែនអង្គរ ឈរស្កឹមស្កៃ ថ្លៃចំណាន
ព្រៃគុកស្ថាន បានថ្មីៗ ល្បីល្ខោនខោល។
-ព្រះវិហារ នាទល់ដែន សែនល្អគាប់
ព្រះរាជទ្រព្យ ជាប់របាំ ចាំមិនចោល
មានយូរលង់ គង់នៅច្បាស់ ណាស់មិនច្បោល
លោ្ខនស្រមោល ពោលឲ្យចំ ហំស្បែកឆ្លាក់។
-ឯចាប៉ី ល្បីទំនុក ទុកក្នុងក្បាល
ច្រៀងដំណាល ដាលឌឺដង ឆ្លងមិនអាក់
ខ្មែរមានស្តែង ល្បែងទាញព្រ័ត្រ រដ្ឋបានដាក់
UN ឆ្លាក់ ដាក់បញ្ជី ពីស្រុកខ្មែរ៕