Suzuki Cup៖ តើ​វៀតណាម ឬ​ហ្វីលីពីន នឹង​ឡើងទៅ​ជួប​ម៉ាឡេស៊ី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​?
កីឡាអន្តរជាតិ
អន្តរជាតិ
Suzuki Cup៖ តើ​វៀតណាម ឬ​ហ្វីលីពីន នឹង​ឡើងទៅ​ជួប​ម៉ាឡេស៊ី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​?
06, Dec 2018 , 5:35 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ហ្វីលីពីន ត្រូវធ្វើ​ដំណើរ​ទៅ​ជួប​វៀតណាម​នៅ​កីឡដ្ឋាន My Dinh ក្នុង​ទីក្រុង​ហាណូយ​សម្រាប់​ការប្រកួត​ជើង​ទី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ AFF Suzuki Cup 2018 វេលា​ម៉ោង ៧:៣០​នាទី (​ម៉ោង​នៅ​កម្ពុជា​) យប់​នេះ​។​


 
​ក្នុងជំនួប​ជើង​ទី​១​ដែល​ហ្វីលីពីន​ធ្វើជា​ម្ចាស់ផ្ទះ ក្រុម​ភ្ញៀវ​វៀតណាម​ជា​អ្នកទទួលបាន​ជ័យជម្នះ​ក្នុង​លទ្ធផល ២-១​។ លទ្ធផល​ឈ្នះ​ក្រៅ​ដី​នេះ​បានធ្វើ​ឲ្យ​វៀតណាម​ជា​ក្រុម​មានប្រៀប​ជាង​ហ្វីលីពីន សម្រាប់​ជំនួប​ជើង​ទី​២​នេះ​។​
 
​ក្រុម​ភ្ញៀវ​ហ្វីលីពីន​ដែល​របូត​ដល់​ទៅ​២​គ្រាប់​ក្នុង​ដី ត្រូវ​រក​ឲ្យ​បាន​លើសពី​២​គ្រាប់​លើ​ក្រុម​ម្ចាស់ផ្ទះ​វៀតណាម​ដើម្បី​អាច​ឈានទៅ​ជួប​ម៉ាឡេស៊ី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ​២០១៨ នេះ​។ ដោយឡែក​វៀតណាម ពួកគេ​គ្រាន់តែ​រក្សា​ឲ្យ​បាន​នៅ​លទ្ធផល​សូន្យ​ស្មើ ឬ ចាញ់​១​ទល់​០​ក្តី ក៏​ពួកគេ​នៅតែមាន​សិទ្ធិ​ដើម្បី​ឈានទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​បាន​ដូចគ្នា​។​
 
​សមាសភាព​កីឡាករ​១១​នាក់​ដំបូង​របស់​វៀតណាម​រួមមាន​៖ 
​អ្នកចាំទី​៖ Van Lam
​ខ្សែការពារ​៖ Dinh Trong, Ngoc Hai និង Duy Manh
​ខ្សែបម្រើ​៖ Van Hau, Huy Hung , Xuan Truong និង Trong Hoang
​ខ្សែប្រយុទ្ធ​៖ Van Quyet, Anh Duc និង Quang Hai
​ពួកគេ​ប្រើ​ប្រព័ន្ធ ៣-៤-៣ ក្នង​ជំនួប​នេះ​
 
​សមាសភាព​កីឡាករ​១១​នាក់​ដំបូង​របស់​ហ្វីលីពីន​៖
​អ្នកចាំទី​៖ Michael Falkesgaard
​ខ្សែការពារ​៖ Carli de Murga, Martin Steuble, Alvaro Silva និង Adam Tull
​ខ្សែបម្រើ​៖ Stephan Schrock, Manny Ott, Curt Dizon និង Kevin Ingresso
​ខ្សែប្រយុទ្ធ​៖ Phil Younghusband និង Patrick Reichelt
 

Tag:
 AFF Suzuki Cup
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com