ជាតិ
វីដេអូ
២៥ខេត្ត/រាជធានី
ជនជាតិព្នងបេះ«កាហ្វេសរីរាង្គ»តាមបែបប្រពៃណីនៅមណ្ឌលគិរី
× មណ្ឌលគិរី៖ ជនជាតិដើមភាគតិចព្នកនៅខេត្តមណ្ឌលគិរី បេះផ្លែកាហ្វេនៅក្នុងចម្ការរបស់ពួកគាត់តាមបែបប្រពៃណី។ ក្រោយទំនេរពីបេះផ្លែកាហ្វេរបស់ខ្លួន អ្នកស្រី ញឹល លីជេន ជនជាតិដើមភាគតិចព្នក បានឆ្លៀតមកជួយប្រមូលផលផ្លែកាហ្វេនៅក្នុងចម្ការបងប្អូនរបស់អ្នកស្រី។ ជាទូទៅ ស្ត្រីជនជាតិព្នងរស់នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីរូបនេះ ចំណាយពេលបេះកាហ្វេពីម៉ោង៨ព្រឹកដល់ម៉ោង៤ល្ងាច។ អ្នកស្រី លី ជេន បានឲ្យដឹងថា ការបេះគ្រាប់កាហ្វេនេះ គឺគេប្រឡេះយកតែគ្រាប់ណាទុំក្រហមប៉ុណ្ណោះ ប្រសិនបើ មិនបានបេះទាន់ពេលទេ វានឹងទុំជ្រុះ។
សូមអញ្ជើញទស្សនាវីដេអូជនជាតិព្នកបេះកាហ្វេតាមបែបប្រពៃណី ដូចទៅ៖
បើតាមលោក យស ចាន់ថា នៅឆ្នាំ២០១៨នេះ ជនជាតិដើមភាគតិច៤០គ្រួសារ ប្រកបរបរដាំកាហ្វេសរីរាង្គនៅលើផ្ទៃដី១១៨ហិកតា ក្នុងនោះផ្ទៃដីដែលបង្កើនផលបាន៤៨ហិកតា។ ប៉ុន្តែផ្ទៃដី៤៨ហិកតានោះ គឺអាចប្រមូលផលបានតែ២០ហិកតាប៉ុណ្ណោះ ដោយអាចផ្តល់ទិន្នផលកាហ្វេពី២២តោនទៅ២៥តោន សម្រាប់ក្រុមហ៊ុនទីម័រកាហ្វេលោក ប្រមូលទិញយកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្រៅស្រុក៕
Tag:
Coffee
កសិកម្ម
កាហ្វេ
មណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com