អ្នកគាំទ្រអាចបោះឆ្នោតនូវរៀងរាល់២៤ម៉ោងម្តង។ បេក្ខជនតែ១០ប៉ុណ្ណោះដែលត្រូវបន្តទៅវគ្គបន្ទាប់សម្រាប់ពានរង្វាន់ ដោយការបោះឆ្នោតដំបូងនឹងបញ្ចប់ត្រឹមថ្ងៃទី១៦ ខែមករា នាវេលាម៉ោង៣ទៀបភ្លឺ [គិតម៉ោងនៅកម្ពុជា] ខណៈការបោះឆ្នោតសម្រាប់ជ័យលាភីចុងក្រោយត្រូវបន្តរហូតដល់ថ្ងៃទី១ ខែកុម្ភៈ វេលាម៉ោង២យប់ [ម៉ោងនៅកម្ពុជា]។
កីឡាការិនី កែ ឡេងជាម្ចាស់មេដាយមាសប៉េតង់ពិភពលោកបីជំនាន់ (ឆ្នាំ២០១៣ ឆ្នាំ២០១៥ និងឆ្នាំ២០១៧) ហើយឆ្នាំ២០១៨កន្លងមក គាត់បានឈ្នះពាន TROPHÉE L’ÉQUIPE នៅបារាំង លើវិញ្ញាសាវាយគូនារី និងបីទល់បី។
បេក្ខភាពផ្សេងទៀតរួម កីឡាករអៃគីដូស្វីស Renato Filippin, កីឡាករ Air Sports អូស្ត្រាលី Rudi Browning, កីឡាការិនីបាញ់ធ្នូកូឡុំប៊ី Sara Lopez, ក្រុមកីឡាការិនី Handball ក្រិក, ក្រុមកីឡាករទូកកានូអាល្លឺម៉ង់, កីឡាករ Dmitry Zharkov និងកីឡាការិនី Kulikova នៃក្រុមកីឡារាំរុស្ស៊ី កីឡាករ Fistball អាល្លឺម៉ង់ Patrick Thomas, ក្រុមកីឡាការិនី Floorball បួគីណាហ្វាសូ។
កីឡាការិនី Flying Disc អាមេរិក Dominique Fontenette, កីឡាករ-ការិនីកាយសម្ព័ន្ធរុស្ស៊ី Marina Chernova និង Georgil Pataraia, កីឡាករជឺជិតស៊ូអាមេរិក Mazimiliano Ulloa, កីឡាការិនីការ៉ាតេអេស្ប៉ាញ Sandra Sanchez, កីឡាករប្រដាល់អ៊ុយក្រែន Orfan Sananzade, កីឡាការិនី Korfball ហូឡង់ Suzanne Struik, ក្រុមកីឡាករ Lacrosse អាមេរិក។
កីឡាការិនីមួយថៃរុស្ស៊ី Svetlana Vininkova, កីឡាការិនី Orienteering ស៊ុយអែត Tove Alexandersson, កីឡាការិនី Powerlifting អាមេរិក Jennifer Thompson, កីឡាករ Roller Sports អ៊ីតាលី Luca Lucaroni, កីឡាការិនី Sport Climbing ស្លូវេនី Janja Garnbret, កីឡាករ-ការិនីអេហ្ស៊ីប Nour El Tayeb និង Ali Farag នៃកីឡា Squash, កីឡាការិនីស៊ូម៉ូរុស្ស៊ី Anna Poliakova, ក្រុមកីឡាករទាញព្រ័ត្រអាយុក្រោម២៣ឆ្នាំស្វីស និងកីឡាការិនី Underwater Sports ហុងគ្រី Petra Senanszky៕