អត្ថបទពាណិជ្ជកម្ម
ឆ្នាំ​ថ្មី​«​នាឡិ​»​នឹង​បង្កើន​ទីតាំង​ដែល​អាច​រក​នំ និង​បង្អែម​ខ្មែរ​,​កាហ្វេ និង​សិល្បៈ​នៅ​កន្លែង​តែមួយ​
11, Jan 2019 , 2:39 pm        
រូបភាព
ដោយ: ថ្មីៗ
​រយៈពេល​ជិត​ពីរ​ឆ្នាំ​មកហើយ ដែល​សិប្បកម្ម​«​នាឡិ​»​បាន​ផលិត​នំ​ខ្មែរ និង​បង្អែម​ខ្មែរ​គ្រប់​ប្រភេទ​ដោយ​ទទួលបាន​គាំទ្រ​ច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ ទាក់ទង​នឹង​ការ​បំផុស​ឲ្យ​មាន​ចលនា​គាំទ្រ និង​លើកតម្កើង នំ និង​បង្អែម​ខ្មែរ​។ ជាក់ស្តែង​នៅក្នុង​ឆ្នាំ​២០១៩ នេះ សិប្បកម្ម «​នាឡិ​» បាន​ប្តេជ្ញា​បង្កើន​កាន់តែច្រើន នូវ​ទីតាំង​ដែល​អតិថិជន​ងាយស្រួល​ស្វែងរក​នំ​ខ្មែរ និង​បង្អែម​ខ្មែរ​គ្រប់​ប្រភេទ​រួមទាំង​កាហ្វេ ព្រមជាមួយ​ការស្វែងយល់​ពី​សិល្បៈ  នៅ​កន្លែង​តែមួយ​បាន​។
 
​លោក អ៊ិន ចាន់​ធារ៉ា ដែលជា​ស្ថាបនិក និង​ជានា​យក​សិប្បកម្ម​«​នាឡិ​» បាន​បញ្ជាក់ថា​ការបង្កើត​ទីតាំង​មួយ​ដែលមាន​ជម្រើស​បែបនេះ គឺ​ដើម្បី​លើក​តម្លៃ​របស់​នំ និង​បង្អែម​ខ្មែរ ក៏ដូចជា​វប្បធម៌​រប​ស់​ខ្មែរ ឲ្យ​ស្មើនឹង​ខ្ពស់ជាង​នំ​បរទេស​ដែល​កំពង់​ចរ​រាច​រណ៍​ក្នុងប្រទេស កម្ពុជា​។ ម្ចាស់​សិប្បកម្ម​រួប​នេះ បន្ត​ពន្យល់​ទៀតថា បច្ចុប្បន្ន នំ​និង​បង្អែម​ខ្មែរ កាន់តែ​ថយ​តម្លៃ​ទៅៗ  និង​ស្រប​ពេលដែល​នំ​បរទេស បាន​វាតទី​ស្ទើរ​គ្រប់​ទីកន្លែង​ធ្វើអោយ​មនុស្ស​ទូរ​ទៅ​ស្ទើរ​រក​មិនឃើញ​ឡើយ​នូវ​នំ​ខ្មែរ ដូច្នេះហើយ​នំ ឬ​វប្បធម៌​បរទេស​ហាក់​បាន​គ្របដណ្តប់​បន្តិច​ម្តងៗ ក្នុង​ផ្នត់គំនិត​របស់​ពលរ​ដ្ឋ​ខ្មែរ ពិសេស​យុវជន​ជំនាន់​ក្រោយ​។ លោក អ៊ិន ចាន់​ធារ៉ា បញ្ជាក់​ដូច្នេះ​ថា​៖ «​យើង​លើកតម្កើង​នំ​ខ្មែរ បង្អែម​ខ្មែរ ឲ្យ​ឈាន​ឡើងដល់​កម្រិតស្តង់ដា​រ​មួយ​។ អត់​ចង់​ឲ្យ​គេ​គិតថា នំ​ខ្មែរ​បាន​ត្រឹម​លក់​តាម​ចិញ្ចើមថ្នល់ ឬ​ដាក់​ក្នុង​រទេះរុញ​លក់​ទេ គឺ​នំ​ខ្មែរ មាន​ដូច​នំ​បរទេស​ដែរ​។ នំ​ខ្មែរ ក៏មាន​លក់​នៅ​ទីតាំង​ទំនើប​ក្នុង​ម៉ាស៊ីនត្រជាក់ៗ​បានដែរ​»​។​




 
​ទន្ទឹមនឹង​ការប្តេជ្ញា​នេះ សិប្បកម្ម​«​នាឡិ​» ក៏​បន្ត​តាំងចិត្ត ក្នុងការ​ផ្តល់ជូន​អតិថិជន នូវ​នំ​ខ្មែរ និង​បង្អែម​ខ្មែរ​ដែលមាន​រសជាតិ​ឆ្ងាញ់ គុណភាព​, អនាម័យ​, និង​សុវត្ថិភាព​ស្របតាម​ស្តង់ដារ​ផងដែរ​៕
 



 



© រក្សាសិទ្ធិដោយ thmeythmey.com