ជាតិ
បទសម្ភាសន៍
វីដេអូ
អត្ថបទពាណិជ្ជកម្ម
ដាក់ពាក្យ​ភ្លាម​! សម្ភាស​ភ្លាម​! បានធ្វើការ​ភ្លែត ពី​ហាង​បេ​ប៊ី​អោត​ឡេ​ត ក្នុង​វេទិកា​ការងារ​
16, Jan 2019 , 11:11 am        
រូបភាព
ដោយ: ថ្មីៗ
​ហាង​បេ​ប៊ី អោត​ឡេ​ត នឹងចូលរួម​នៅក្នុង​វេទិកា​ការងារ ដែល​នឹង​ប្រព្រឹត្តទៅ​ថ្ងៃទី​១៧ ខែមករា​នេះ នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ កញ្ញា សួន លីដា អ្នកសម្របសម្រួល​ផ្នែក​ធនធានមនុស្ស បញ្ជាក់ថា បេ​ប៊ី​អោត​ឡេ​ត ចូលរួម​ក្នុង​វេទិការ​ការងារ​នេះ គឺ​ដើម្បី​ផ្តល់ឱកាស​ការងារ ដល់​អ្នក​ដែល​ចាប់អារម្មណ៍​ធ្វើការ​នៅ​ហាង បេ​ប៊ី អោត​ឡេ​ត ដែលជា​ហាង​លក់ទំនិញ​កុមារ​ដ៏​ធំជាងគេ​នៅ​កម្ពុជា​។​
 
​បើតាម​កញ្ញា សួន លីដា អ្នក​ដែល​ចាប់អារម្មណ៍​ត្រូវយក​ប្រវត្តិរូប​សង្ខេប​ទៅជា​មួយ និង​ស្រាវជ្រាវ​ខ្លះៗ ពីមុន​តំណែង​ដែល​ខ្លួន​ចាប់អារម្មណ៍ ដើម្បី​ត្រៀម​សម្ភាស​ការងារ​ភ្លាមៗ​។ អ្នក​ដែលមាន​សមត្ថភាព​ស័​ក្ត​សម អ្នកនឹង​ទទួលបាន​ការងារ​ភ្លាម​ពី​ហាង​បេ​ប៊ី អោត​ឡេ​ត​។ នេះ​បើតាម កញ្ញា សួន លីដា ដែល​បាន​បន្តទៀតថា បេ​ប៊ី​អោត​ឡេ​ត នឹង​ជ្រើសរើស​បុគ្គលិក​ជាច្រើនរូប នៅក្នុង​មុខតំណែង​ជាង​ច្រើន​ផងដែរ នៅក្នុង​វេទិកា​ការងារ​នេះ ចាប់ផ្តើម​ពី​ម៉ោង​៨​ព្រឹក រហូតដល់​ម៉ោង​៥​ល្ងាច ថ្ងៃទី​១៧ ខែមករា​នេះ​។ 
 
​ដើម្បី​ជ្រាប​ច្បាស់​សូម​ទស្សនា​កិច្ច​សម្ភាស​ខាងក្រោម​នេះ​៖
 
 
​ដូច្នេះ​លោកអ្នក​ដែលមាន​ចំណាប់​ការងារ​នៅ​ហាង​បេ​ប៊ី​អោត​ឡេ​ត សូមកុំ​ភ្លេច​ចូលរួម​ទាំងអស់ ហើយ​ត្រូវយក CV ទៅជា​មួយ​ផង​។​
 
​ហាង បេ​ប៊ី​អោត​ឡេ​ត ជា​ហាង​លក់ទំនិញ​កុមារ​ធំជាងគេ​បង្អស់​នៅ​កម្ពុជា ដែលមាន​ទំនិញ​ប្រមាណ​១​ម៉ឺន​មុខ ដែល​សុទ្ធសឹង​ជា​ទំនិញ​មាន​គុណភាព​ខ្ពស់ នាំចូល​ពី​ជាង​៤០​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​។ បេ​ប៊ី​អោត​ឡេ​ត មាន​៣​សាខា ដែល​សាខា​ទី​១ មាន​ទីតាំង​ស្ថិតនៅ​ទល់មុខ​សាលាបឋមសិក្សា​ទួលគោក​។ សាខា​ទី​២ ស្ថិតនៅ​បណ្តោយ​មហាវិថី​កម្ពុជា​ក្រោម ក្រោយ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​សាខា​ទី​៣ ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ខាងត្បូង​វិមាន​ឯ​រាជ្យ​។ ទំនាក់ទំនង​ទូរ​សព្ទ​លេខ  017 222 978/  017 886 685 និង 017 888 292៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

Tag:
 បេ​ប៊ី​អោត​ឡេ​ត​
 BabyOutlet
© រក្សាសិទ្ធិដោយ thmeythmey.com