ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯកអគ្គ​ទូត​ចិន​៖ ដំណើរ​ទស្សនកិច្ច​សម្ដេច ហ៊ុន សែន នឹង​ផ្ដោតលើ​ការពង្រឹង​នយោបាយ ពាណិជ្ជកម្ម វប្បធម៌ និង​ច្បាប់​
18, Jan 2019 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ចិន ចាប់ពី​ថ្ងៃទី​២០ ដល់​២៣ មករា​។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​ទៅ​ចិន​ជា​លើកដំបូង ចាប់តាំងពី​រដ្ឋាភិបាល​បង្កើតឡើង​ក្រោយ​ការបោះ​ឆ្នាំ​២០១៨​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​សម្ដេច​នាក​រដ្ឋមន្ត្រី ហ៊ុន សែន នឹងត្រូវ​ចុះ​ហត្ថ​លេខាធិការ​លើ​កិច្ចព្រមព្រៀង​ជាច្រើន ជាមួយ​ភាគី​ចិន​។


 
​សូម​ស្ដាប់​ប្រសាសន៍​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ថ្លែង​ក្នុង​សន្និសីទកាសែត តាមរយៈ​អ្នកបកប្រែ កាលពី​ថ្ងៃទី​១៦ មករា ដូចតទៅ​៖



 
​លោក Wang Wentian​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​និយាយថា ភាគី​ការទូត​ទាំងពីរ​កំពុង​រៀបចំរ​បៀ​ប​វារៈ​សំខាន់​មួយចំនួន សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច ហ៊ុន សែន នៅ​ប្រទេស​ចិន​។ លោក Wang Wentian មិនអាច​ប្រាប់​ពី​របៀបវារៈ​ទាំងនោះ​ឡើយ ដោយ​លោក​គ្រាន់តែ​ហ៊ាន​អះអាងថា ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នាពេល​នេះ វា​មាន​លក្ខណៈពិសេស​សម្រាប់​ទំនាក់ទំនង​រវាង​ភាគី​ទាំងពីរ​។​
 
​ដ្បិត​មិន​និយាយ​ឲ្យ​ច្បាស់​ក្តី ប៉ុន្តែ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​រូបនេះ បាន​និយាយថា ដំណើរ​ទស្សនកិច្ច​សម្ដេច ហ៊ុន សែន នឹង​ផ្ដោត​សំខាន់​លើ​ចំណុច​៤ ទាក់ទង​ការពង្រឹង​នយោបាយ ពាណិជ្ជកម្ម វប្បធម៌ និង​ច្បាប់​។​
 
«​យើង​សង្ឃឹមថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទៅកាន់​ប្រទេស​ចិន​នាពេលនេះ នឹងធ្វើ​ទំនុកចិត្ត​លើ​ផ្នែក​នយោបាយ រវាង​ប្រទេស​ទាំងពីរ កាន់តែ​ស៊ីជម្រៅ​ថែមទៀត​។ ហើយ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​រវាង​ប្រទេស​ទាំងពីរ នឹង​ឈានទៅ​កម្រិត​មួយ​ថ្មី​ទៀត ហើយ​យើង​នឹង ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌ ហើយនឹង​បង្កើត​កិច្ចសហប្រតិបត្តិការ ក្នុងការ​អនុវត្តន៍​ច្បាប់ នៃ​ប្រទេស​ទាំងពីរ ដើម្បី​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរឡើង នៃ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន និង​កម្ពុជា​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Wang Wentian​។​
 

Tag:
 ​ចិន​
  នយោបាយ​
  ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com