ជាតិ
សង្គមជាតិ
រដ្ឋបាល​ភ្នំពេញ នឹង​សង់​ផ្លូវ​អម​សងខាង​ផ្លូវ​រថភ្លើង នៅ​ផ្លូវលេខ​៧០ និង​លេខ​៥
18, Jan 2019 , 8:39 pm        
រូបភាព
លោក ឃួន ស្រេង អភិបាល​ក្រុង​ភ្នំពេញ​
លោក ឃួន ស្រេង អភិបាល​ក្រុង​ភ្នំពេញ​
ដោយ:
​ភ្នំពេញ​៖ ផ្លូវ​រថភ្លើង​នៅតាម​បណ្តោយ​ផ្លូវលេខ​៧០ និង​លេខ​៥  ត្រូវបាន​រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​កសាង​ផ្លូវ​អម​សងខាង​ផ្លូវ​រថភ្លើង ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​។ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានអនុញ្ញាត​ឲ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ចុះ​ពិនិត្យមើល ដើម្បី​សិក្សា​គម្រោង​សាងសង់​នេះ​។


 
​សេចក្តីប្រកាស​ព័ត៌មាន ដែល​ចេញផ្សាយ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១៧ ខែមករា បាន​បញ្ជាក់ថា គម្រោង​ខាងលើ នឹង​ចាប់ផ្តើម​សាងសង់​ពី​ផ្លូវ​លេខ​៧០ មក​មហាវិថី គីម អ៊ី​ល​ស៊ុ​ង មក​រង្វង់​មូល កួច​កាណុង និង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ចាប់ពី​គល់ស្ពាន​ជ្រោយចង្វារ ដល់​ចំណុច​ស្ថានីយ៍ទូរទស្សន៍ ស៊ី​ធី​អិន​។ 
 
​សូមបញ្ជាក់ថា ផ្លូវ​រថភ្លើង​ចាប់ពី​ផ្លូវជាតិ​លេខ​៥ ដល់​ផ្លូវ​លេខ R6 មាន​ប្រវែង ៦.២៨០​ម៉ែត្រ​៕

Tag:
 ​ផ្លូវ​រថភ្លើង​
 ​ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com