ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ផឹក​ទឹកដោះគោ​ហើយ​ចេះតែ​រាក វា​អាចមកពី​អ្នក …
21, Jan 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការផឹក​ទឹកដោះគោ​មិនបាន គឺជា​បញ្ហា​ទូទៅ​មួយ​។ ទឹកដោះគោ​ដែល​មិនមាន​ជាតិ​ឡាក់​តូ​ស ពិត​ជាមាន​រសជាតិ​ផ្សេង​ពី​ទឹកដោះគោ​ទូទៅ ហើយ​មនុស្ស​គ្រប់គ្នា​មិន​ចូលចិត្ត​វា​ទេ​។​

 
​ការផឹក​ទឹកដោះគោ​ធម្ម​តា នឹងមិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រាងកាយ​នោះទេ ក្រៅពី​ឈឺពោះ ផោម និង​ផល​រំខាន​ដទៃទៀត​នោះ​។​
 
​ប៉ុន្តែ ការមិន​ត្រូវ​ជាមួយនឹង​ជាតិ​ឡាក់​តូ​ស អាចធ្វើ​ឲ្យ​វា​កាន់តែ​អាក្រក់​ទៅៗ នៅពេលដែល​អ្នក​កាន់តែ​ធំ ដែល​នេះ​មានន័យថា ការឈឺ​ពោះ ហើមពោះ និង​រាក អាច​ក្លាយជា​រឿង​ដែល​មិនល្អ​។​
 
​ប្រសិនបើ​អ្នក​ចង់​ផឹក​ទឹកដោះគោ​ធម្មតា​នោះ អ្នក​អាច​សាកល្បង ប្រើ​ផលិតផល ដែល​ជួយ​បំបែក​ជាតិ​ឡាក់​តូ​ស ដែលមាន​លក់​នៅតាម​ឱសថស្ថាន ដែល​វា​ហាក់ដូចជា មាន​ប្រសិទ្ធភាព​ដល់​មនុស្ស​មួយចំនួន​។ សូម​សួរ​គ្រូពេទ្យ សម្រាប់​ដំបូន្មាន​នានា ដែល​សាក​សម​នឹង​អ្នក​។​
 
​ប្រសិនបើ​អ្នក​សម្រេចចិត្តថា ជៀសវាង​ផឹក​ទឹកដោះគោ​ហើយ សូម​ប្រាកដថា អ្នកនឹង​ទទួលបាន​ជាតិ​កាល់ស្យូម និង​វីតាមីន D ពី​ប្រភព​ដទៃទៀត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com