ពីនេះ ពីនោះ
តើ​ពាក្យ «​ក្រមុំសាវកែ​» និង​«​ស្រី​សាវជៃ​» មានន័យ​ខុសគ្នា​ដូចម្តេច​?
12, Feb 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ទាំងពីរ​នេះ គឺ​សុទ្ធតែ​បញ្ជាក់ថា​ជាម​នុស្ស​ស្រី​ដូចគ្នា ប៉ុន្តែ​គ្រាន់តែ​ប្រភេទ​មនុស្ស​ស្រី​ខុសគ្នា​។ តើ​«​ក្រមុំសាវកែ​» និង​ស្រី​«​សាវជៃ​» មានន័យ​ខុសពី​គ្នា​ដូចម្តេច​?



«​ក្រមុំសាវកែ​» ឬ​«​ក្រមុំ​សៅកែ​» គឺជា​ពាក្យ​កម្ចី​ពី​សៀម ដែល​សៀម​ថា សាវ មានន័យថា​ក្រមុំ និង​កែ មានន័យថា ចាស់​។ ដូច្នេះ  ក្រមុំសាវកែ មានន័យថា ក្រមុំចាស់ គឺ​ក្រមុំ​ដែល​មិន​យកប្តី​។ 
 
ចំណែក​«​ស្រី​សាវជៃ​» ឬ​ «​ស្រី​សៅជៃ​» ក៏​ជា​ពាក្យ​កម្ចី​ពី​សៀម​ផងដែរ ដែល​សាវ មានន័យថា ក្រមុំ និង​ជៃ មានន័យថា ប្រើ​។ និយាយ​ឲ្យ​ខ្លី «​ស្រី​សាវជៃ​» គឺជា​ស្រីពេស្យា​។ នេះ​បើតាម​ការបកស្រាយ​ដោយ​សម្តេចព្រះសង្ឃរាជ ជួន ណាត​៕​

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com