ពីនេះ ពីនោះ
តើពាក្យ «ក្រមុំសាវកែ» និង«ស្រីសាវជៃ» មានន័យខុសគ្នាដូចម្តេច? 
×![]()
ពាក្យទាំងពីរនេះ គឺសុទ្ធតែបញ្ជាក់ថាជាមនុស្សស្រីដូចគ្នា ប៉ុន្តែគ្រាន់តែប្រភេទមនុស្សស្រីខុសគ្នា។ តើ«ក្រមុំសាវកែ» និងស្រី«សាវជៃ» មានន័យខុសពីគ្នាដូចម្តេច?
«ក្រមុំសាវកែ» ឬ«ក្រមុំសៅកែ» គឺជាពាក្យកម្ចីពីសៀម ដែលសៀមថា សាវ មានន័យថាក្រមុំ និងកែ មានន័យថា ចាស់។ ដូច្នេះ ក្រមុំសាវកែ មានន័យថា ក្រមុំចាស់ គឺក្រមុំដែលមិនយកប្តី។
ចំណែក«ស្រីសាវជៃ» ឬ «ស្រីសៅជៃ» ក៏ជាពាក្យកម្ចីពីសៀមផងដែរ ដែលសាវ មានន័យថា ក្រមុំ និងជៃ មានន័យថា ប្រើ។ និយាយឲ្យខ្លី «ស្រីសាវជៃ» គឺជាស្រីពេស្យា។ នេះបើតាមការបកស្រាយដោយសម្តេចព្រះសង្ឃរាជ ជួន ណាត៕
© រក្សាសិទ្ធិដោយ thmeythmey.com