កីឡាជាតិ
ជាតិ
AFF U22៖ សេត រ៉​ស៊ី​ប បន្ត​ស្ថិតក្នុង​ជម្រើស​ដំបូង ស្របពេល សាវេង សំណាង ជា​អ្នកចាំទី​
26, Feb 2019 , 3:15 pm        
រូបភាព
ស្វែង សំណាង ជាអ្នក​ចាំទីក្នុងជំនួបកម្ពុជា ជាមួយ​វៀតណាម។ រូបថត FFC
ស្វែង សំណាង ជាអ្នក​ចាំទីក្នុងជំនួបកម្ពុជា ជាមួយ​វៀតណាម។ រូបថត FFC
ដោយ: ថ្មីៗ
​លោក Felix Dalmas បាន​ផ្លាស់ប្តូរ​ជម្រើស​ដំបូង​រហូតដល់​ទៅ​១០​នាក់ សម្រាប់​ការប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​បី​នៃ​ពានរង្វាន់ AFF U22 Championship ជាមួយ​វៀតណាម នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នា​រសៀល​ថ្ងៃ​អង្គារ ទី​២៦ ខែកុម្ភៈ នេះ​។​

 
​ខ្សែការពារ​ឆ្វេង សេត រ៉​ស៊ី​ប ជា​កីឡាករ​ម្នាក់​គត់​ដែល​រក្សា​ឈ្មោះ​ក្នុង​ជម្រើស​ដំបូង ក្រោយ​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជាមួយ​ថៃ កាលពី​ថ្ងៃអាទិត្យ​។ ជាមួយគ្នានេះ ស្វែង សំណាង មានឱកាស​ចូល​លេង​ក្នុង​តំណែង​ជា​អ្នកចាំទី ជំនួស ហ៊ុល គឹម​ហ៊ុយ និង កែវ សុខ​សិលា​។​
 
​ក្រៅពីនេះ ស៊ិន កក្កដា លេង​នៅក្នុង​តំបន់​ប្រយុទ្ធ ដោយមាន​ជំនួយ​ពី សឿត បារាំង​, ទៀត គឹម​ហេង​, សៀង ច​ន្ធា និង អ៊ិន សូ​ដា​វីដ ដែលជា​ប្រធាន​ក្រុម​។ 
 
​ទេស សម្បត្តិ លេង​ក្នុងតួនាទី​ជា​ខ្សែបម្រើ​កណ្តាល រីឯ​នៅ​តំបន់​ការពារ មាន សេត រ៉​ស៊ី​ប​, យ៉ើ សា​ហ្វី​, ស៊ិន សុ​ផា​ណាត់ និង​អ៊ុក សុវណ្ណ​។​
 
​ទោះបីជា​កម្ពុជា​មិន​មានឱកាស​ដណ្តើមពាន​ជា​ប្រវត្តិសាស្ត្រ​ក៏ដោយ ប៉ុន្តែ​ការដណ្តើមយក​ចំណាត់ថ្នាក់​លេខ​បី ក៏​នឹង​ក្លាយជា​ចំណាត់ថ្នាក់​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ផងដែរ បន្ថែម​ពីលើ​នេះ​ទៀត វៀតណាម គឺជា​ក្រុម​ដែល​កម្ពុជា មិន​ធ្លាប់​យកឈ្នះ​ទាល់តែសោះ​ក្នុងការ​ប្រកួត​គ្រប់​កម្រិត​អាយុ​ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន​។​
 
​កម្ពុជា​ប៉ះ​វៀតណាម​នៅ​ម៉ោង​៣ និង​៣០​នាទី មុន​ឥណ្ឌូណេស៊ី ប្រជែង​ពាន​ជាមួយ​ថៃ នៅ​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​៕

Tag:
 AFF U22
© រក្សាសិទ្ធិដោយ thmeythmey.com