កីឡាជាតិ
ជាតិ
AFF U22៖ សេត រ៉ស៊ីប បន្តស្ថិតក្នុងជម្រើសដំបូង ស្របពេល សាវេង សំណាង ជាអ្នកចាំទី ស្វែង សំណាង ជាអ្នកចាំទីក្នុងជំនួបកម្ពុជា ជាមួយវៀតណាម។ រូបថត FFC
× លោក Felix Dalmas បានផ្លាស់ប្តូរជម្រើសដំបូងរហូតដល់ទៅ១០នាក់ សម្រាប់ការប្រកួតដណ្តើមចំណាត់ថ្នាក់លេខបីនៃពានរង្វាន់ AFF U22 Championship ជាមួយវៀតណាម នៅពហុកីឡដ្ឋានជាតិអូឡាំពិក នារសៀលថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ នេះ។
ខ្សែការពារឆ្វេង សេត រ៉ស៊ីប ជាកីឡាករម្នាក់គត់ដែលរក្សាឈ្មោះក្នុងជម្រើសដំបូង ក្រោយការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយថៃ កាលពីថ្ងៃអាទិត្យ។ ជាមួយគ្នានេះ ស្វែង សំណាង មានឱកាសចូលលេងក្នុងតំណែងជាអ្នកចាំទី ជំនួស ហ៊ុល គឹមហ៊ុយ និង កែវ សុខសិលា។
ក្រៅពីនេះ ស៊ិន កក្កដា លេងនៅក្នុងតំបន់ប្រយុទ្ធ ដោយមានជំនួយពី សឿត បារាំង, ទៀត គឹមហេង, សៀង ចន្ធា និង អ៊ិន សូដាវីដ ដែលជាប្រធានក្រុម។
ទេស សម្បត្តិ លេងក្នុងតួនាទីជាខ្សែបម្រើកណ្តាល រីឯនៅតំបន់ការពារ មាន សេត រ៉ស៊ីប, យ៉ើ សាហ្វី, ស៊ិន សុផាណាត់ និងអ៊ុក សុវណ្ណ។
ទោះបីជាកម្ពុជាមិនមានឱកាសដណ្តើមពានជាប្រវត្តិសាស្ត្រក៏ដោយ ប៉ុន្តែការដណ្តើមយកចំណាត់ថ្នាក់លេខបី ក៏នឹងក្លាយជាចំណាត់ថ្នាក់ប្រវត្តិសាស្ត្ររបស់កម្ពុជាផងដែរ បន្ថែមពីលើនេះទៀត វៀតណាម គឺជាក្រុមដែលកម្ពុជា មិនធ្លាប់យកឈ្នះទាល់តែសោះក្នុងការប្រកួតគ្រប់កម្រិតអាយុដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ាន។
កម្ពុជាប៉ះវៀតណាមនៅម៉ោង៣ និង៣០នាទី មុនឥណ្ឌូណេស៊ី ប្រជែងពានជាមួយថៃ នៅម៉ោង៦និង៣០នាទីល្ងាច៕
© រក្សាសិទ្ធិដោយ thmeythmey.com