ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ស្រាបៀកម្ពុជាផ្តល់កាដូ និងបទពិសោធន៍បន្ថែម ដល់អ្នកឈ្នះរង្វាន់ធំដែលមកបើករង្វាន់ផ្ទាល់នៅការិយាល័យរបស់ខ្លួន
04, Mar 2019 ,
10:42 am
រូបភាព
×
ដោយ:
ជី ដាណា
ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ម្ចាស់ពាណិជ្ជសញ្ញា ស្រាបៀកម្ពុជា បានផ្តល់នូវកាដូ និងបទពិសោធន៍បន្ថែមដល់អ្នកឈ្នះរង្វាន់ធំរបស់ខ្លួនប្រមាណជា ២០នាក់ ដើម្បីជាការលើកទឹកចិត្តដល់អ្នកឈ្នះរង្វាន់ទាំងឡាយណាទោះតូចក្តី ធំក្តី ដែលមកបើករង្វាន់ផ្ទាល់នៅការិយាល័យរបស់ខ្លួន។
កាដូដែលផ្តល់ជូនបន្ថែមនោះ គឺទឹកក្រូចជូបចំនួន ២កេះ និងដំណើរកម្សាន្តជាមួយចំណេះដឹងស្វែងយល់អំពីរោងចក្រស្រាបៀកម្ពុជា បច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ និងគ្រឿងផ្សំ ដែលក្រុមហ៊ុនប្រើប្រាស់ ដើម្បីផលិត និងវេចខ្ចប់ស្រាបៀកម្ពុជា និងភេសជ្ជៈផ្សេងទៀតរបស់ក្រុមហ៊ុន។
លោកស្រី គង់ កុសល តំណាងថ្នាក់ដឹកនាំក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖«នេះមិនមែនជាលើកទី១ឡើយ ដែលក្រុមហ៊ុនផ្តល់ជូននូវកាដូ និងបទពិសោធន៍បន្ថែមនេះ។ យើងធ្វើជារៀងរាល់ថ្ងៃអង្គារ ព្រហស្បតិ៍ សុក្រ ក្នុងមួយថ្ងៃ ២វេន ពេលព្រឹកចាប់ពីម៉ោង ៨ និង៣០នាទី និងចាប់ពីម៉ោង ១ រសៀលតទៅ»។
លោកស្រីបន្តទៀតថា៖ «ចំនួនអ្នកមកបើករង្វាន់ផ្ទាល់ភាគច្រើនគឺអ្នកឈ្នះរង្វាន់ ១០០០ ដុល្លារ និង ១០០០០ ដុល្លារ តែម្តង ជាមធ្យមពី ៥០ ទៅ ៦០ នាក់»។
អតិថិជនម្នាក់ដែលបានឈ្នះរង្វាន់ ១០០០ដុល្លារ ក្នុងចំណោមអ្នកមកបើករង្វាន់ផ្ទាល់បានប្រាប់ថា៖«ខ្ញុំពិតជាសប្បាយរីករាយណាស់ ដែលបានឈ្នះរង្វាន់ទឹកប្រាក់ ១០០០ដុល្លារ ពីក្រវិលកំប៉ុងស្រាបៀកម្ពុជា ហើយអ្វីដែលកាន់តែពិសេសនោះ គឺការបើករង្វាន់នៅការិយាល័យផ្ទាល់មានភាពងាយស្រួយមែនទែន ដោយគ្រាន់តែបង្ហាញក្រវិលកំប៉ុងរង្វាន់ ដើម្បីផ្ទៀងផ្ទាត់ និង អត្តសញ្ញាណបណ្ណផ្ទាល់ខ្លួន ដើម្បីទទួលយកលលេខកូដដើម្បីបើកប្រាក់រង្វាន់តែប៉ុណ្ណោះ»។
អ្នកឈ្នះរូបនេះ បានបន្តទៀតថា៖«លោកមិនបានរំពឹងទុកថា នឹងទទួលបានកាដូអ្វីបន្ថែមលើរង្វាន់ដែលគាត់បានឈ្នះនោះឡើយ តែផ្ទុយទៅវិញ លោកទទួលបានទាំងទឹកក្រូចទៅវិញ រួមជាមួយនឹងចំណេះដឹង ដ៏មានតម្លៃពីរបៀបផលិតស្រាបៀ បច្ចេកទេស ឧបករណ៍ទំនើប និង គ្រឿងផ្សំដែលគេប្រើប្រាស់ថែមទៀត»។
សូមបញ្ជាក់ជាព័ត៌មានសម្រាប់អតិថិជនដែលឈ្នះរង្វាន់ផ្សេងៗ តូច ធំ ទាំងអស់ពីស្រាបៀកម្ពុជា ក៏ដូចជាផលិតផលភេសជ្ជៈផ្សេងទៀតរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សុទ្ធតែអាចទៅប្តូររង្វាន់ផ្ទាល់ ពីការិយាល័យបើករង្វាន់របស់ក្រុមហ៊ុនបាន ដោយគ្រាន់តែណាត់ជួបជាមុនតាម រយៈទូរសព្ទលេខ ០៦៧ ៩០២ ៩០២ តែប៉ុណ្ណោះ៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
7 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
1 សប្តាហ៍
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម