ជាតិ
សេដ្ឋកិច្ច
ជប៉ុនផ្ដល់ជំនួយជាង៨៨ម៉ឺនដុល្លារដល់កម្ពុជា
× ភ្នំពេញ៖ ជប៉ុនបានផ្ដល់ជំនួយថវិកាប្រមាណ៨៨២,០០០ ដុល្លារ ដល់គម្រោង«គាំទ្រការរស់នៅក្នុងបរិស្ថានឲ្យប្រសើរឡើង និងកសាងសមត្ថភាពសម្រាប់ការពារគ្រោះមហន្តរាយនៅកម្ពុជា» តាមរយៈអង្គការសហប្រជាជាតិ។
ទឹកប្រាក់ទាំងនេះ សម្រាប់យកទ្រទ្រង់គម្រោងជួយដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងរួមចំណែកលើកស្ទួយគុណភាពជីវិតរបស់ប្រជាជនកម្ពុជា។
លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បាននិយាយដូច្នេះថា៖ «យើងជឿជាក់ថាជំនួយនេះនឹងពង្រឹងការត្រៀមបង្ការគ្រោះមហន្តរាយ ព្រមទាំងការស្តារឡើងវិញតាមតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ដែលរួមចំណែកលើកស្ទួយគុណភាពជីវិតរបស់ប្រជាជនកម្ពុជា»។
លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និង លោក សុខ វណ្ណា ប្រធានកម្មវិធីអង្គការសហប្រជាជាតិសម្រាប់លំនៅឋានមនុស្សជាតិ ប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារអំពីជំនួយឥតសំណងរបស់ជប៉ុន ដែលមានលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ជាសាក្សី កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ ៕
© រក្សាសិទ្ធិដោយ thmeythmey.com