ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​មហាផ្ទៃ​៖ ស្ត្រី​ត្រូវ​បានផ្តល់​តួនាទី​ខ្ពស់​ជា​លំដាប់ នៅតាម​ស្ថាប័នរដ្ឋ​
07, Mar 2019 , 4:00 pm        
រូបភាព
សម្តេច ស ខេង ថ្លែងក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ
សម្តេច ស ខេង ថ្លែងក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ
សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែងថា អត្រា​ស្ត្រី ដែល​បាន​ចូលរួម​ក្នុង​ស្ថាប័ន​ជាតិ ក្រោម​ជាតិ និង​នៅតាម​ស្ថាប័ន​នីតិប្រតិបត្តិ និងនីតិបញ្ញត្តិ មានការ​កើនឡើង​ជាប​ន្ត​បន្ទាប់​។ ការ​ថ្លែង​របស់​សម្តេច ស ខេង គឺធ្វើឡើង​ក្នុង​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី​៨​មីនា​លើក​ទី​១០៨ ដែល​រៀបចំ​ដោយ​ក្រសួងមហាផ្ទៃ នារ​សៀល​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២0១៩​នេះ​។


 
 រដ្ឋមន្ត្រី​មហាផ្ទៃ បញ្ជាក់​បែបនេះ​ថា​៖«​ស្ត្រី កាន់តែច្រើន ដែល​ត្រូវបានតែងតាំង និង​ផ្តល់​ឋានៈ​។ នេះ ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់​យើង និង​ជាការ​ប្តេជ្ញាចិត្ត​របស់​ស្ត្រី ព្រោះ​បើ​ស្ត្រី មិន​ប្រឹង​ខ្លួនឯង​ទេ ក៏​កិ​ច្ចនេះ មិន​ជោគជ័យ​ដែរ​»៕  

Tag:
 ​ស ខេង​
  ទិវា​នារី​អន្តរជាតិ​ ​
© រក្សាសិទ្ធិដោយ thmeythmey.com