អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន Galaxy A50 និង A30 បង្ហាញខ្លួន​ឆាប់ៗ​នេះ​ជាមួយនឹង​បទពិសោធន៍​ថ្មី និង​លក្ខណៈសម្បត្តិ​ដ៏​លេចធ្លោ​
13, Mar 2019 , 4:15 pm        
រូបភាព
​ភ្នំពេញ​ថ្ងៃទី​១៣ មីនា ២០១៩៖ ស្ទើរតែ​មិន​ជឿថា ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស សាម​សុង នៅតែមាន​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​របស់ខ្លួន មក​បង្ហាញជូន​ដល់​អ្នកគាំទ្រ​ទាំងអស់​ជុំវិញ​ពិភពលោក ក៏ដូចជា​ការវាយលុក​ទីផ្សារ នៃ​ពិភព​បច្ចេក​ស្មា​ត​ហ្វូ​ន​នាពេល​បច្ចុប្បន្ននេះ​។ គួរ​រំលឹក​ផងដែរ​ថា វត្តមាន​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​ត្រកូល S ជំនាន់​ចុងក្រោយ​ដែល​បានធ្វើឱ្យ​កក្រើក​ពិភពលោក ជាពិសេស​នៅ​កម្ពុជា​។ មិនទាន់បាន​ប៉ុន្មាន​ផង ឥឡូវនេះ សាម​សុង ក៏​គ្រោង​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ត្រកូល A របស់ខ្លួន​បន្ថែមទៀត គឺ​ស៊េរី Galaxy A50 | A30 ដែល​ពិតជា​មិន​សរសើរ មិនបាន​មែន​។​
 
​ជាការ​ពិតណាស់ យើង​សង្កេតឃើញថា​មួយរយៈ​ចុងក្រោយ​នេះ សាម​សុង កំពុងតែ​ពង្រីក​វិសាលភាព និង​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ស្មា​ត​ហ្វូ​ន​របស់ខ្លួន បាន​យ៉ាង​ល្អ​បំផុត​ដើម្បី​បំពេញ​តាម      សេចក្តីត្រូវការ​អតិថិជន​របស់ខ្លួន ទូទាំង​ពិភពលោក​។ ជាក់ស្តែង​ដូច​អ្វីដែល​ក្រុមហ៊ុន សាម​សុង បាន​ថ្លែងប្រាប់ ក្នុងការ​បើកសម្ពោធ​កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy S10 និង S10+ របស់ខ្លួន កាលពីពេល​ថ្មីៗ​នេះ​រួចមកហើយ​ថា សាម​សុង បាន​ប្តេជ្ញា​យ៉ាង​មុតមាំ ក្នុងការ​ផ្តល់ជូន​អតិថិជន​របស់ខ្លួន ឱ្យទទួល​បាន​នូវ​អ្វីដែល​ថ្មី​ប្លែក និង​អស្ចារ្យ​បំផុត ជាមួយនឹង​ជម្រើស​កាន់តែច្រើន​សម្រាប់​ផលិតផល​របស់ខ្លួន​ផងដែរ​។ 




 
​នេះ​ជា​មូល​ហេតុដែល​ធ្វើឱ្យ​លំដាប់​កំពូល​ស្មា​ត​ហ្វូ​ន​របស់ សាម​សុង ទាំងអស់ ទទួលបាន​ការគាំទ្រ​កាន់តែច្រើន ពី​សំណាក់​អ្នកប្រើប្រាស់​ទាំងអស់​។ ជាក់ស្តែង​នៅពេល​ដ៏​ឆាប់​ខាងមុខនេះ ស្មា​ត​ហ្វូ​ន Samsung Galaxy A50 និង A30 នឹង​បង្ហាញខ្លួន​ក្នុងប្រទេស​កម្ពុជា​។ សូមបញ្ជាក់ថា សម្រាប់​ម៉ូ​ឌែ​ល​ទាំង ២ ស៊េរី​នេះ ពិតជា​ទាក់ចិត្ត​អ្នកគាំទ្រ​ទាំងអស់ ឱ្យមក​ចាប់អារម្មណ៍​មកលើ​វា​ជាក់​ជាពុំខាន​ឡើយ​។​




 
​សម្រាប់​តម្លៃ រូបរាង ក៏ដូចជា​ទំហំ​នៃ​គ្រឿង​ម៉ាស៊ីន មាន​លក្ខណៈពិសេស​បែប​ណា​នោះ យើង​នឹង​បង្ហាញជូន​នៅពេល​ខាងមុខ​ដ៏​ខ្លី​នេះ​។ ដូច្នេះ​សូម​ត្រៀមខ្លួន​ទទួលយក​បទពិសោធន៍​កាន់តែ​ទំនើប និង​អស្ចារ្យ​ជាមួយ Samsung Galaxy A50 និង A30 ទាំងអស់គ្នា​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com