អត្ថបទពាណិជ្ជកម្ម
ស្មាតហ្វូន Galaxy A50 និង A30 បង្ហាញខ្លួនឆាប់ៗនេះជាមួយនឹងបទពិសោធន៍ថ្មី និងលក្ខណៈសម្បត្តិដ៏លេចធ្លោ
× ភ្នំពេញថ្ងៃទី១៣ មីនា ២០១៩៖ ស្ទើរតែមិនជឿថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង នៅតែមានស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន មកបង្ហាញជូនដល់អ្នកគាំទ្រទាំងអស់ជុំវិញពិភពលោក ក៏ដូចជាការវាយលុកទីផ្សារ នៃពិភពបច្ចេកស្មាតហ្វូននាពេលបច្ចុប្បន្ននេះ។ គួររំលឹកផងដែរថា វត្តមានស្មាតហ្វូនលំដាប់កំពូលត្រកូល S ជំនាន់ចុងក្រោយដែលបានធ្វើឱ្យកក្រើកពិភពលោក ជាពិសេសនៅកម្ពុជា។ មិនទាន់បានប៉ុន្មានផង ឥឡូវនេះ សាមសុង ក៏គ្រោងបញ្ចេញស្មាតហ្វូនត្រកូល A របស់ខ្លួនបន្ថែមទៀត គឺស៊េរី Galaxy A50 | A30 ដែលពិតជាមិនសរសើរ មិនបានមែន។
ជាការពិតណាស់ យើងសង្កេតឃើញថាមួយរយៈចុងក្រោយនេះ សាមសុង កំពុងតែពង្រីកវិសាលភាព និងអភិវឌ្ឍន៍បច្ចេកវិទ្យាស្មាតហ្វូនរបស់ខ្លួន បានយ៉ាងល្អបំផុតដើម្បីបំពេញតាម សេចក្តីត្រូវការអតិថិជនរបស់ខ្លួន ទូទាំងពិភពលោក។ ជាក់ស្តែងដូចអ្វីដែលក្រុមហ៊ុន សាមសុង បានថ្លែងប្រាប់ ក្នុងការបើកសម្ពោធកំពូលស្មាតហ្វូន Samsung Galaxy S10 និង S10+ របស់ខ្លួន កាលពីពេលថ្មីៗនេះរួចមកហើយថា សាមសុង បានប្តេជ្ញាយ៉ាងមុតមាំ ក្នុងការផ្តល់ជូនអតិថិជនរបស់ខ្លួន ឱ្យទទួលបាននូវអ្វីដែលថ្មីប្លែក និងអស្ចារ្យបំផុត ជាមួយនឹងជម្រើសកាន់តែច្រើនសម្រាប់ផលិតផលរបស់ខ្លួនផងដែរ។
នេះជាមូលហេតុដែលធ្វើឱ្យលំដាប់កំពូលស្មាតហ្វូនរបស់ សាមសុង ទាំងអស់ ទទួលបានការគាំទ្រកាន់តែច្រើន ពីសំណាក់អ្នកប្រើប្រាស់ទាំងអស់។ ជាក់ស្តែងនៅពេលដ៏ឆាប់ខាងមុខនេះ ស្មាតហ្វូន Samsung Galaxy A50 និង A30 នឹងបង្ហាញខ្លួនក្នុងប្រទេសកម្ពុជា។ សូមបញ្ជាក់ថា សម្រាប់ម៉ូឌែលទាំង ២ ស៊េរីនេះ ពិតជាទាក់ចិត្តអ្នកគាំទ្រទាំងអស់ ឱ្យមកចាប់អារម្មណ៍មកលើវាជាក់ជាពុំខានឡើយ។
សម្រាប់តម្លៃ រូបរាង ក៏ដូចជាទំហំនៃគ្រឿងម៉ាស៊ីន មានលក្ខណៈពិសេសបែបណានោះ យើងនឹងបង្ហាញជូននៅពេលខាងមុខដ៏ខ្លីនេះ។ ដូច្នេះសូមត្រៀមខ្លួនទទួលយកបទពិសោធន៍កាន់តែទំនើប និងអស្ចារ្យជាមួយ Samsung Galaxy A50 និង A30 ទាំងអស់គ្នា៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com