អត្ថបទពាណិជ្ជកម្ម
បងប្អូន​បង្កើត​របស់ vivo V15Pro នៃ​ម៉ូ​ឌែ​ល V15 ក៏​នឹង​បង្ហាញខ្លួន​ឆាប់ៗ​នេះដែរ​
14, Mar 2019 , 4:59 pm        
រូបភាព
ដោយ:
​ដូចដែល​លោកអ្នក​បានដឹងហើយថា កាលពី​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៩ កន្លងមកនេះ ក្រុមហ៊ុន vivo បាន​បញ្ចេញ​នូវ​ម៉ូ​ឌែ​ល​ស៊េរី​ខ្ពស់​របស់ខ្លួន ដែលជា​ម៉ូ​ឌែ​ល​ស្មា​ត​ហ្វូ​ន នៃ​សមាជិក​ត្រកូល V ជំនា​ន់ទី ៥​របស់ខ្លួន នោះ​គឺ ម៉ូ​ឌែ​ល vivo V15Pro ។ ម៉ូ​ឌែ​ល​នេះ បានប្រកាស​ចេញលក់​ជា​ផ្លូវការ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​។ ស្មា​ត​ហ្វូ​ន vivo V15Pro នេះ កំពុង​តែមាន​សន្ទុះ​គាំទ្រ​ខ្លាំង និង​កំពុង​តែមាន​ប្រជាប្រិយភាព​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​។ បើ​និយាយ​ទៅលើ​Pre-Order វិញ គឺថា​មាន​អតិថិជន​ដែល​បាន​កុម្ម៉ង់​ទុក​មុន​ស្មា​ត​ហ្វូ​ន vivo V15Pro មួយ​នេះ​យ៉ាងច្រើន​។​
 
​សម្រាប់​បច្ចុប្បន្ន យើង​បាន​លេច​លឺដំណឹង​ថា​បងប្អូន​បង្កើត​របស់​ស្មា​ត​ហ្វូ​ន vivo V15Pro នឹង​បង្ហាញខ្លួន​នៅលើ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា ក្នុងពេល​ឆាប់ៗ​នេះ​ផងដែរ នោះ​គឺ ម៉ូ​ឌែ​ល vivo V15​។ 


 
​ចំពោះ​ការ​រចនា​ផ្នែក​រូបរាង​របស់​ស្មា​ត​ហ្វូ​ន vivo V15 នេះ គឺថា​វា​មាន​លក្ខណៈ​ដូចគ្នា​ច្រើន​ទៅ​និង V15Pro ដែរ​។ ចំពោះ​ការ​រចនា​រូបរាង​របស់ vivo V15 នេះ​វិញ គឺ​ត្រូវ​បង្ហាញ​មក​ជាមួយនឹង​ជម្រើស​ពីរ​ពណ៌ គឺ Topaz Blue និង Glamour Red​។ បើ​និយាយ​ទៅកាន់​ផ្នែក​កាមេរ៉ា​របស់ V15 វិញ វា​មាន​កាមេរ៉ា​មុខ​ផុស​ឡើង និង​ផ្នែក​កាមេរ៉ា​ក្រោយ​មាន 3 គ្រាប់​ដូច V15Pro ដែរ​។ ប៉ុន្តែ​វា​ត្រូវបាន​បង្ហាញ​មកជា​មួយ​ការ​ស្កេ​ន​ក្រយៅដៃ​ផ្នែក​ខាងក្រោយ​វិញ​។ រីឯ​កម្លាំង​ថ្ម​របស់​វា​វិញ ត្រូវបាន​បំពាក់​មក​ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​លឿន Dual Engine Fast Charging និង​មាន​ទំហំ​ថ្ម​ធំ​ដល់​ទៅ 4000mAh​។ 


 
​យ៉ាងណាក៏ដោយ លក្ខណៈសម្បត្តិ​ពេញលេញ និង​តម្លៃ​របស់ vivo V15 នេះ នៅ​មិនទាន់​បានប្រកាស​ឲ្យ​បានដឹង​ជា​សាធារណៈ​នៅឡើយ​ទេ​។​
 
​យើង​រង់ចាំ​មើលថា តើ​ទូរស័ព្ទ​ម៉ូ​ឌែ​ល vivo V15 ជំនាន់​ចុងក្រោយ​មួយ​នេះ នឹងមាន​អ្វី​ពិសេស​ខ្លះ​? ចង់ដឹង​ឲ្យ​កាន់តែ​លម្អិត សូម​លោកអ្នក​រង់ចាំ​តាមដាន​តាមរយៈ​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ​របស់​ក្រុមហ៊ុន vivo ទាំងអស់គ្នា​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com