អត្ថបទពាណិជ្ជកម្ម
បងប្អូនបង្កើតរបស់ vivo V15Pro នៃម៉ូឌែល V15 ក៏នឹងបង្ហាញខ្លួនឆាប់ៗនេះដែរ
× ដូចដែលលោកអ្នកបានដឹងហើយថា កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ កន្លងមកនេះ ក្រុមហ៊ុន vivo បានបញ្ចេញនូវម៉ូឌែលស៊េរីខ្ពស់របស់ខ្លួន ដែលជាម៉ូឌែលស្មាតហ្វូន នៃសមាជិកត្រកូល V ជំនាន់ទី ៥របស់ខ្លួន នោះគឺ ម៉ូឌែល vivo V15Pro ។ ម៉ូឌែលនេះ បានប្រកាសចេញលក់ជាផ្លូវការកាលពីប៉ុន្មានថ្ងៃមុននេះ។ ស្មាតហ្វូន vivo V15Pro នេះ កំពុងតែមានសន្ទុះគាំទ្រខ្លាំង និងកំពុងតែមានប្រជាប្រិយភាពគួរឲ្យកត់សម្គាល់ផងដែរ។ បើនិយាយទៅលើPre-Order វិញ គឺថាមានអតិថិជនដែលបានកុម្ម៉ង់ទុកមុនស្មាតហ្វូន vivo V15Pro មួយនេះយ៉ាងច្រើន។
សម្រាប់បច្ចុប្បន្ន យើងបានលេចលឺដំណឹងថាបងប្អូនបង្កើតរបស់ស្មាតហ្វូន vivo V15Pro នឹងបង្ហាញខ្លួននៅលើទីផ្សារនៃប្រទេសកម្ពុជា ក្នុងពេលឆាប់ៗនេះផងដែរ នោះគឺ ម៉ូឌែល vivo V15។
ចំពោះការរចនាផ្នែករូបរាងរបស់ស្មាតហ្វូន vivo V15 នេះ គឺថាវាមានលក្ខណៈដូចគ្នាច្រើនទៅនិង V15Pro ដែរ។ ចំពោះការរចនារូបរាងរបស់ vivo V15 នេះវិញ គឺត្រូវបង្ហាញមកជាមួយនឹងជម្រើសពីរពណ៌ គឺ Topaz Blue និង Glamour Red។ បើនិយាយទៅកាន់ផ្នែកកាមេរ៉ារបស់ V15 វិញ វាមានកាមេរ៉ាមុខផុសឡើង និងផ្នែកកាមេរ៉ាក្រោយមាន 3 គ្រាប់ដូច V15Pro ដែរ។ ប៉ុន្តែវាត្រូវបានបង្ហាញមកជាមួយការស្កេនក្រយៅដៃផ្នែកខាងក្រោយវិញ។ រីឯកម្លាំងថ្មរបស់វាវិញ ត្រូវបានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន Dual Engine Fast Charging និងមានទំហំថ្មធំដល់ទៅ 4000mAh។
យ៉ាងណាក៏ដោយ លក្ខណៈសម្បត្តិពេញលេញ និងតម្លៃរបស់ vivo V15 នេះ នៅមិនទាន់បានប្រកាសឲ្យបានដឹងជាសាធារណៈនៅឡើយទេ។
យើងរង់ចាំមើលថា តើទូរស័ព្ទម៉ូឌែល vivo V15 ជំនាន់ចុងក្រោយមួយនេះ នឹងមានអ្វីពិសេសខ្លះ? ចង់ដឹងឲ្យកាន់តែលម្អិត សូមលោកអ្នករង់ចាំតាមដានតាមរយៈផេកហ្វេសបុកផ្លូវការរបស់ក្រុមហ៊ុន vivo ទាំងអស់គ្នា៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com