ជាតិ
ក្នុង​ឆ្នាំ​២០១៨ មាន​ករណី​ថ្មី​នៃ​ការឆ្លង​មេរោគ​អេដស៍​ចំនួន​៥៣៨​នាក់ នៅ​កម្ពុជា​
16, Mar 2019 , 3:09 pm        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងក្នុងសន្និបាតបូកសរុបការងារប្រចាំ២០១៨ នៅក្នុងសណ្ឋាគារសូហ្វីតែល ថ្ងៃទី១២ មីនា ឆ្នាំ២០១៩
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងក្នុងសន្និបាតបូកសរុបការងារប្រចាំ២០១៨ នៅក្នុងសណ្ឋាគារសូហ្វីតែល ថ្ងៃទី១២ មីនា ឆ្នាំ២០១៩
​ភ្នំពេញ​៖ ករណី​ថ្មី​នៃ​ការឆ្លង​មេរោគ​អេដស៍​នៅ​កម្ពុជា មាន​ចំនួន​៥៣៨​នាក់ ស្មើនឹង​០,០៣​ករណី​ដែល​កើតឡើង ក្នុងចំណោម​ប្រជាជន​ដែល​គ្មាន​ផ្ទុកមេរោគ​អេដស៍​១​ពាន់​នាក់​។ នេះ​ជា​ថ្លែង​របស់ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៨ កាលពី​ថ្ងៃទី​១២​មីនា​។

 
​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​រូបនេះ​បាន​បន្តថា អត្រា​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍ បាន​គ្របដណ្តប់​ជាង​៨៧​ភាគរយ នៃ​ចំនួន​អ្នក​ផ្ទុកមេរោគ​អេដស៍​។ 
 
​សូមបញ្ជាក់ថា ក្នុង​មួយឆ្នាំៗ​កម្ពុជា ចំណាយ​ថវិកា​ខ្ទង់​៤0 ទៅ​៥0 លាន​ដុល្លារ ដើម្បី​ទប់ស្កាត់​មេរោគ​អេដស៍​។ នៅ​ឆ្នាំ​២០១៦ ប្រជាជន​ទូទាំង​ពិភពលោក បាន​ឆ្លង​មេរោគ​អេដស៍​ប្រមាណ ១​លាន ៨​សែន​នាក់​។ ជាមួយគ្នានេះដែរ យុវវ័យ​ប្រមាណ ៣២០០​នាក់ ក្នុង​ពិភពលោក បាន​ឆ្លង​មេរោគ​អេដស៍​ក្នុង​មួយថ្ងៃ​។ ដោយឡែក​នៅ​កម្ពុជា មាន​ប្រមាណ ៥៨៦​នាក់ ក្នុងនោះ ស្រី​មាន​ចំនួន ២៨៧​នាក់ បាន​ឆ្លង​មេរោគ​អេដស៍ កាលពី​ឆ្នាំ​២០១៦​កន្លងទៅ ហើយ​នៅ​ឆ្នាំ​២០១៧ ចំនួន​អ្នក​ឆ្លង​មេរោគ​អេដស៍ ក៏មាន​ប្រហាក់ប្រហែលគ្នា​៕
 
 

Tag:
 ​ជាតិ​
 ​សង្គម​
 ​សុខាភិបាល​
 ​មេរោគ​អេដស៍​
© រក្សាសិទ្ធិដោយ thmeythmey.com