កីឡាអន្តរជាតិ
អន្តរជាតិ
FA Cup វគ្គ​៤​ក្រុម​៖ Man City ជួប Brighton រីឯ Watford ប៉ះ Wolverhampton
18, Mar 2019 , 10:40 am        
រូបភាព
​ក្រុម Manchester City និង​ត្រូវ​ជួប Brighton & Hove Albion ចំណែក Watford ត្រូវ​តទល់​ជាមួយ Wolverhampton Wanderers ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ក្របខណ្ឌ FA Cup បន្ទាប់ពី​ការចាប់​ឆ្នោត​រើស​គូ​រួចរាល់​នៅ​យប់​ថ្ងៃទី​១៧ ខែមីនា​។


 
Man City និង Brighton សុទ្ធតែ​បាន​វាយបក​តាម​ឈ្នះ​គូប្រកួត​រៀងខ្លួន ក្រោយ​របូត​២​គ្រាប់​មុន​ដូចគ្នា​។ ក្រុម​មេឃ​ខៀវ​បាន​វាយបក​យកឈ្នះ Swansea ដោយ​លទ្ធផល ៣-២ ខណៈ Brighton វាយបក​តាម​ស្មើ Millwall ២-២ វិញ​និង​បន្ត​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដោយ​បាល់​កាត់សេចក្តី​ប៉េ​ណា​ល់​ទី​១១​ម៉ែត្រ​។​
 
​ដោយឡែក Wolverhampton Wanderers ដែល​ឡើងទៅ​ជួប Watford បន្ទាប់ពី​ពួកគេ​បាន​ទម្លាក់ Manchester United ក្នុង​ដី​ខ្លូន​ឯង​ដោយ​លទ្ធផល ២-១​។ ចំណែក Watford ជា​ក្រុម​ដំបូង​ដែល​កក់​កៅអី​ទៅកាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ FA Cup នេះ​មុនគេ ក្រោយ​ទម្លាក់​ក្រុម​ភ្ញៀវ Crystal Palace ដោយ​យកឈ្នះ​ក្នុង​លទ្ធផល ២-១​។​
 
​ការប្រកួត​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នឹង​ប្រព្រឹត្តទៅ​នៅ​កីឡដ្ឋាន Wembley នៅ​ថ្ងៃទី​៦ និង​ទី​៧ ខែមេសា ឆ្នាំ​២០១៩​។​
 
​ក្រុម​ដែល​ឈ្នះ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នឹងត្រូវ​ឡើងទៅ​ជួបគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី​១៨ ខែឧសភា​នៅ​កីឡដ្ឋាន​ដដែល​។​
 
​ក្រុម​ជើងឯក​នឹង​ទទួលបាន​ប្រាក់រង្វាន់​ចំនួន ១,៨​លាន​ផោន (២,៣៩​លាន​ដុល្លារ​អាមេរិក​) ពី​មូល​និ​ធី FA ខណៈ​ក្រុម​រងជើង​ឯក​ទទួលបាន​១,២​លាន​ដុល្លារ​អាមេរិក​៕
 

Tag:
 បាល់ទាត់​
  FA Cup
© រក្សាសិទ្ធិដោយ thmeythmey.com