អត្ថបទពាណិជ្ជកម្ម
Grab កម្ពុជា គាំទ្រ​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក និង​ការដឹកជញ្ជូន​របស់​ក​ម្ពុ​ជា​
25, Mar 2019 , 10:52 am        
រូបភាព
​ភ្នំពេញ ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩៖ លោក Wong Ron អគ្គនាយក​ក្រុមហ៊ុន Grab ប្រចាំ​កម្ពុជា បានបញ្ជាក់​នៅក្នុង​វេទិកាសាធារណៈ​សំខាន់ៗ កាលពី​សប្តាហ៍​មុន​ថា Grab(​ហ្គ្រេ​ប​) កំពុងស្ថិត​ក្នុង​ជំហរ​ដ៏​រឹងមាំ និង​មាន​ឆន្ទៈ​យ៉ាង​មុតមាំ ក្នុងការ​គាំទ្រ​ដល់​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​(e-commerce) និង​វិស័យ​ដឹកជញ្ជូន និង​ចែកចាយ ដែល​កំពុងតែ​រីកចម្រើន​ឥតឈប់ឈរ​នៅ​កម្ពុជា​។​
 
​នៅក្នុង​សិក្ខាសាលា​ស្តីពី​ពាណិជ្ជកម្ម​អេឡិចត្រូនិក និង​ការដឹកជញ្ជូន និង​ការ​ចែកចាយ ក្នុង​ព្រឹត្តិការណ៍ ពិព័រណ៍​បច្ចេកវិទ្យា​ក​ម្ពុ​ជា​ឆ្នាំ​២០១៩  (Digital Cambodia ២០១៩)  ដែល​ត្រូវ​បានរៀបចំ​ធ្វើឡើង​ដោយ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក Ron បាន​បញ្ជាក់ថា Grab (​ហ្គ្រេ​ប​) កំពុងតែ​ខិតខំ ព្យាយាម​ដើម្បី​ធានា​ឲ្យ​បាន​ថា វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​របស់​កម្ពុជា កំពុងតែ រីករាយ​ចម្រើន​ប្រកបដោយ​និរន្តរភាព និង​ប្រសិទ្ធភាព​។  លោក​បញ្ជាក់ថា​៖«​ពាណិជ្ជកម្ម​អេឡិចត្រូនិក កំពុងតែ​ដំណើរការ​រួចជាស្រេច​ទាំង​ស្រប​ច្បាស់ និង​មិន​ស្របច្បាប់ ហើយ​និង​ទីផ្សារ​ប្រកបដោយ​ការច្នៃប្រឌិត​ថ្មី​នេះ ក៏​កំពុងតែ​អភិវឌ្ឍ​ខ្លួន​ផងដែរ​។ សក្តានុពល​សម្រាប់​ពាណិជ្ជកម្ម​អេឡិចត្រូនិក ពិតជា​សំខាន់​ណាស់ ព្រោះ​វា​បានផ្តល់​ការងារ​ថ្មីៗ​ជាច្រើន ក៏ដូចជា​ការបង្កើត​ប​រិ​យា​ប័ន​ហិរញ្ញវត្ថុ និង​បង្កើនល្បឿន​នៃ​ចលនា​សាច់ប្រាក់ ក្នុង​សេដ្ឋកិច្ច​។ ការបង្កើត​ឲ្យ​មានកម្ម​វិធី​ទូទាត់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់ ជា​សមាសធាតុ​តែមួយ​នៃ​ចង្វាក់​ពាណិជ្ជកម្ម អេឡិចត្រូនិក ត្រូវបាន​រំពឹងទុក​ថា នឹង​បន្ថែម​៦%​បន្ថែមទៀត​ទៅលើ​ទីផ្សារ​ផលិតផល​ក្នុងស្រុក​សរុប (GDP) នៅត្រឹម​ឆ្នាំ​២០២៥»​។ 
 
​ចំណុច​គន្លឹះ​នៃ​ការរីកចម្រើន​នេះ គឺ​ភាពជា​ដៃគូ និង​ការ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ រវាង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​។ ចាប់តាំងពី​ចាប់ផ្តើម​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​នៅ​កម្ពុជា កាលពី ខែធ្នូ ឆ្នាំ​២០១៧ Grab (​ហ្គ្រេ​ប​) បានធ្វើការ​ជាមួយ​ក្រសួង​សារ​ធាណ​ការ និង​ដឹកជញ្ជូន និង​កម្មវិធី​អភិវឌ្ឍ​របស់​អង្គការ​សហ​ប្រជា​តិ (UNDP) ដើម្បី​ជួយ​ជំរុញ​វិស័យ​ដឹកជញ្ជូន​ឲ្យ​កាន់តែ​ប្រសើរ​នៅ រាជធានី​ភ្នំពេញ​។  
 
​លោក Ron បាន​បន្តទៀតថា​៖ «​វិស័យ​បច្ចេកវិទ្យា​បាន​បន្ត​ធ្វើការ​ជាមួយនឹង​រដ្ឋាភិបាល ដើម្បី​ជំរុញ​ឲ្យ​មានការ​គាំទ្រ  បទដ្ឋាន​គតិ​យុទ្ធ  បង្កើត​ច្បាប់​សម្រាប់​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក និង​ដឹកជញ្ជូន និង​ចែកចាយ​នៅក្នុង​ប្រទេស​កម្ពុជា​។ បច្ចុប្បន្ន ចរន្ត​នេះ​បានអនុញ្ញាត​ឲ្យ​មានការ​រីកចម្រើន និង​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ទៅលើ​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក និង​វិស័យ​ដឹក​ជូន និង​ចែក​ចាញ ប៉ុន្តែ​កង្វះខាត​ច្បាប់​គ្រប់គ្រង មានន័យថា មិនមែន​គ្រប់គ្នា​ដែល​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទាំងនេះ នឹង​ផ្តល់នូវ​សន្តិសុខ និង​អនុវត្ត​អាជីវកម្ម​ប្រកបដោយ​ការទទួលខុសត្រូវ ដែល​ពួក​គួរតែ​ធ្វើ​នោះឡើយ​»​។ 
 
​ថ្លែង​នៅក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​ត្រូវបាន​រៀបចំឡើង​ដោយ ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​កម្ពុជា សហការ​ជាមួយ​ធនាគារពិភពលោក កាលពីដើម​សប្តាហ៍​នេះ លោក Ron បានបង្ហាញ​ពី​សារសំខាន់ នៃ​ការប្រមូល​ទិន្នន័យ​ទូទាំងប្រទេស ដើម្បី​ធានា​ឲ្យ​ទទួលបាន​ភាពជោគជ័យ និង បរិយាកាស​អាជីវកម្ម ប្រកបដោយ​ការប្រកួតប្រជែង ដែល​ទាក់ទង​ទៅនឹង ការធ្វើ​ផែនទី​បង្ហាញផ្លូវ បញ្ហា​សុវត្ថិភាព និង​ព័ត៌មាន​អំពី​បញ្ហា​ចរាចរ​។ 
 
​លោក​បាន​បន្ថែមទៀតថា​៖ «​ភាពជោគជ័យ​គឺ​អាស្រ័យទៅលើ​ទំនាក់ទំនង​ផ្សេងៗ​។ Grab (​ហ្គ្រេ​ប​) បាន សហប្រតិបត្តិការ​ជាមួយនឹង​រដ្ឋាភិបាល​ក​ម្ពុ​ជា និង​ដៃគូ​ឯកជន​ក្នុងស្រុក​ជាច្រើន ដើម្បី​ជួយ​ធានា​ឲ្យ​បាន ថា យើងទាំងអស់គ្នា​បានធ្វើការ​ជាមួយគ្នា ដើម្បី​ជួយ​ជំរុញ​សេដ្ឋកិច្ច​ឌីជីថល​»​។ 
 
​ខួប​ទី​៣៩ នៃ​ការប្រើប្រាស់​ក្រដាសប្រាក់​រៀល​រប​ស់ក​ម្ពុ​ជា Grab  ជួយ​គាំទ្រ ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ធនាគារជាតិ​នៃ​កម្ពុជា ក្នុងការ​បង្កើន​ការប្រើ​ក្រដាស​ប្រាក់រៀល តាមរយៈ​ការប្រើប្រាស់​រូបិយ​បណ្ណ​នេះ​សម្រាប់​ក្រុមហ៊ុន Grab នៅ​កម្ពុជា​។ Grab  នៅតែ​បន្ត​ការ ប្តេជ្ញា​ក្នុងការ​ធានា​ឲ្យ​បាន​ថា សហគម​អា​ជី​កម្ម​ទទួលយក​បច្ចេក​វិទ្យា​ចល័ត ក្នុង​ប្រព័ន្ធ​របស់ខ្លួន​តាម រយៈ​បង្កើត​ថ្មី ដូចជា​កម្មវិធី «Grab for Business» ជាដើម ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នានា​បង្កើត គណនី​អាជីវកម្ម​មួយ ដែល​នឹង​ជួយ​កាត់បន្ថយ​ពេលវេលា​នៃ​ការប្រើប្រាស់​ក្រដាស​ស្នាម​ផ្សេងៗ និង​ការបង់ប្រាក់​ត្រឡប់​ឲ្យ​និយោជិត​វិញ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com