ពីនេះ ពីនោះ
រូបត្លុក
ម៉ាស់ ឬស្បៀង? ម៉ាស់«មួយ»៣០០០រៀល រីឯអង្ករមួយគីឡូក្រាម ២៥០០រៀល!
×
ភ្នំពេញ៖ ចំណុចខាងលើនេះ គឺជាអ្វីដែលបុគ្គលមានជីវភាពមធ្យម ឬក្រោមមធ្យមពិចារណា។ សម្រាប់អ្នកមានជីវភាពធូរធា ម៉ាស់ឡើងថ្លៃ មិនមានបញ្ហាអ្វីទេ។ តែសម្រាប់អ្នកមានជីវភាពនៅពិបាកនៅឡើយ ការឡើងថ្លៃរាល់គ្រប់ទំនិញតែបន្តិច ក៏ពួកគេប្រឈមដែរ។ ក្នុងពេលបច្ចុប្បន្ននេះ ម៉ាស់មួយត្រូវបានគេលក់ក្នុងតម្លៃ២០០០រៀល ឬ៣០០០រៀល ឬលើសពីនេះ អាស្រ័យលើគុណភាពម៉ាស់ រីឯ អង្ករវិញ មួយគីឡូក្រាមតម្លៃតែ២៥០០ ឬ៣០០០រៀលប៉ុណ្ណោះ។ សរុបសេចក្តីមកវិញ អ្នកធ្វើអាជីវកម្មទាំងឡាយ មិនគួរឆ្លៀតឱកាសកេងចំណេញប្រាក់ក្នុងកាលៈទេសៈប្រឈមនេះឡើយ។ ចែកគ្នារស់ ប្រសើរជាងដណ្តើមគ្នារស់៕
© រក្សាសិទ្ធិដោយ thmeythmey.com