COVID-19
ជាតិ
សង្គមជាតិ
នាយក​វិទ្យាល័យ​ទួល​ទំពូង​ណែនាំ​សិស្ស​ឱ្យ​ពាក់​ម៉ាស លាង​ដៃ​នឹង​អាល់កុល និង​រក្សា​គម្លាត​សុវត្ថិភាព​
07, Sep 2020 , 11:29 pm        
រូបភាព
លោក កុយ សេដា នាយកវិទ្យាល័យទួលទំពូង
លោក កុយ សេដា នាយកវិទ្យាល័យទួលទំពូង
​នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​៧​កញ្ញា​នេះ សិស្សសាលា​ម​តេ្ត​យ្យ​ដល់​សិស្សសាលា​មធ្យមសិក្សា​នៅ​គ្រឹះស្ថានសាធារណៈ ចាប់ផ្តើម​ចូលរៀន​វិញ​ក្រោយ​ខក​ខន​ជាច្រើន​ខែ​ដោយសារ COVID-19​។ នៅ​សាលា​នីមួយៗ បាន​គោរព​នូវ​វិធាន​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​-១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ យុវជន និង​កីឡា​។

 
​ក្រៅពី​មាន​រៀបចំ​វិធានការ​អនាម័យ​នៅ​បរិវេណ​សាលា ហើយ​សិស្ស និង​គ្រូ​នៅ​វិទ្យាល័យ​ទួល​ទំពូង​ក្នុង​រាជ​ភ្នំពេញ​ជាច្រើន​បាន​ពាក់​ម៉ាស និង​របាំង​ការពារ​ផងដែរ​។ លោក កុយ សេ​ដា ដែលជា​នាយក​វិទ្យាល័យ​ទួល​ទំពូង​នេះ​ផ្ទាល់ បាន​ណែនាំ​ដល់​សិស្ស​គ្រប់រូប​មុខ​នៅ​ចូលដល់​ថ្នាក់រៀន គឺ​ត្រូវតែ​ពាក់​ម៉ាស​, មានទឹក​អាល់កុល ឬ​ជែ​ល​សម្រាប់​លាងដៃ ជាពិសេស​គឺ​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​ពី​សិស្ស​ម្នាក់​ទៅ​ម្នាក់​ជាប្រចាំ​។​
 
 
​ឈរ​នៅ​ចំពោះមុខ​សិស្ស​ក្នុង​បរិវេណ​វិទ្យាល័យ​ទួល​ទំពូង លោក​កុយ សេ​ដា បាន​និយាយ​ណែនាំ​សិស្ស តាមរយៈ​ឃោសនា​សព្ទ​ថា ក្រៅពី​មាន​ម៉ាស​សម្រាប់​ពាក់ និង​ទឹក​អាលកុល​ឬ​ជែ​ល​សម្រាប់​លាងដៃ ក្មួយៗ​[​សិស្ស​] ត្រូវ​រក្សា​គម្លាត​ក្នុង​ថ្នាក់​ដោយ​តុ​មួយ​សិស្ស​អាច​អង្គុយ​សិក្សា​បានត្រឹមតែ​២​នាក់​ទេ ខណៈ​មុខ​មាន​ជំងឺ​កូ​វីដ​-១៩ តុ​មួយៗ​មាន​សិស្ស​អង្គុយ​រហូតដល់​៤​នាក់​។​
 
«​មួយ​បន្ទប់​មាន​សិស្ស​២៣​នាក់ មាន​២២​នាក់ មាន​២០​នាក់ មាន​១៨​នាក់ ទៅតាម​ថ្នាក់រៀន​នីមួយៗ​ដែលមាន​សិស្ស​តិច ឬ​ច្រើន​។ បើតាម​លោកនាយក​វិទ្យាល័យ​ទួល​ទំពូង ការចាប់ផ្តើម​ចូលរៀន​ឡើងវិញ​នេះ​ក្នុងស្ថានភាព​ប្រឈម​នឹង COVID-19​នេះ ខាង​សាលា​បាន​បំបែក​ថ្នាក់រៀន​នីមួយៗ ទៅជា​ពីរ​ថ្នាក់ ឬ​ជា​បី​ថ្នាក់ ដោយ​អាស្រ័យទៅលើ​បរិមាណ​សិស្ស​៕ 




 

Tag:
 សិស្ស​
  កូ​វីដ​-១៩
  វិទ្យាល័យ​ទួល​ទំពូង​
© រក្សាសិទ្ធិដោយ thmeythmey.com